លុះស្អែកឡើង កាលពួកក្រុងអាសដូឌបានក្រោកឡើងពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ា រួចគេលើកព្រះដាកុន ទៅដាក់នៅកន្លែងដើមវិញ លុះដល់ថ្ងៃស្អែកទៀត កាលគេក្រោកពីព្រលឹម នោះក៏ឃើញព្រះដាកុនបានដួលផ្កាប់មុខដល់ដី នៅចំពោះហឹបនៃព្រះយេហូវ៉ាទៀត ហើយក្បាល នឹងដៃទាំង២នៃព្រះដាកុន ក៏បាក់ដាច់ នៅលើក្របទ្វារ សល់នៅតែតួព្រះដាកុនប៉ុណ្ណោះ