គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង លូកា 15:24
ហេតុអ្វីបានជាព្រះទ្រង់ស្រឡាញ់ខ្ញុំ?
៥ ថ្ងៃ
សំនួរ៖ ពេលនិយាយពីព្រះជាម្ចាស់ យើងមានក្ដីស្រឡាញ់។ បើប្រៀបធៀបជាមួយនឹងវប្បធម៌របស់យើង មានសំនួរផ្ទាល់ខ្លួនមួយដែលយើងតែងតែសួរថា "ហេតុអ្វីបានជាព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ?" ឬក៏យើងសួរថា "តើទ្រង់ស្រឡាញ់យើងដោយរបៀបណា?" នៅក្នុងការអានលើគំរោងនេះ អ្នកនឹងប្រទះនូវអត្ថបទព្រះគម្ពីរ២៦— ដែលគ្រប់ខគម្ពីរនឹងនិយាយចំៗពីក្ដីពិតអំពីក្ដីស្រឡាញ់ដែលឥតលក្ខខណ្ឌមកកាន់យើង។
អត្តចរិត
គម្រោងអានរយៈពេល ៧ ថ្ងៃ
ការរក្សាអត្តចរិតអោយបានត្រឹមត្រូវគ្រប់ពេលវេលា មិនមែនងាយស្រួលឡើយ។ គំរោងការណ៍អានរយៈពេលប្រាំពីរថ្ងៃ តាមរយៈអត្ថបទខ្លីៗនេះ នឹងជួយអោយលោកអ្នកស្វែងយល់អំពីគោលគំនិតដើមរបស់ព្រះគម្ពីរ។ ចូរអានអត្ថបទខ្លីៗទាំងនេះ រួចសំឡឹងមើលជីវិតផ្ទាល់លោកអ្នកដោយចិត្តស្មោះសរ និង អនុញ្ញាតិអោយព្រះជាម្ចាស់និយាយមកកាន់ស្ថានភាពរបស់លោកអ្នក។
ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman)
៧ ថ្ងៃ
ដកស្រង់ចេញពីសៀវភៅ "AHA - អាហ្អា៎" ដោយមានវត្ដមានចូលរួមពីលោក ខែល អាយឌលមេន (Kyle Idleman) ក្នុងគ្រាគាត់ស្វែងរកឃើញនូវ វត្ថុធាតុ ៣ យ៉ាង ដែលអាចនាំឱ្យយើងកាន់តែចូលទៅជិតព្រះជាម្ចាស់ ហើយបំផ្លាស់បំប្រែជីវិតរបស់យើងសម្រាប់ការដ៏ល្អ។ តើអ្នកត្រៀមខ្លួន សម្រាប់គ្រានៃព្រះជាម្ចាស់ ដែលបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗទាំងអស់ ហើយឬនៅ?
លូកា
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។