គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ហូសេ 2:15

អ្នកជាមនុស្សជាទីស្រឡាញ់
៤ ថ្ងៃ
ព្រះជាម្ចាស់ស្រឡាញ់អ្នក។ មិនថាអ្នកជានរណា នៅទីកន្លែងណានៅក្នុងជីវិតរបស់អ្នកនោះឡើយ។ ព្រះជាម្ចាស់ទ្រង់ស្រឡាញ់អ្នក! នៅក្នុងខែនេះ នៅពេលដែលយើងអបអរពីក្ដីស្រឡាញ់ ចូរកុំភ្លេចថាក្ដីស្រឡាញ់នៃព្រះសម្រាប់អ្នក នោះគឺធំជាងក្ដីស្រឡាញ់ណាៗទាំងអស់។ នៅក្នុងមេរៀនជាខ្សែក្នុងរយៈពេល ៤ ថ្ងៃនេះ ចូរជ្រមុជខ្លួនអ្នកចូលទៅក្នុងក្ដីស្រឡាញ់នៃព្រះ។

ស្វែងរកផ្លូវត្រឡប់ទៅកាន់ព្រះជាម្ចាស់វិញ
៥ ថ្ងៃ
តើលោកអ្នកកំពុងតែស្វែងរកមើលអ្វីបន្ថែមទៀតពីជីវិតរបស់លោកអ្នកមែនទេ? ការចង់បានថែមទៀតគឺជាការទន្ទឹងរងចាំវិលត្រឡប់ទៅកាន់ព្រះជាម្ចាស់ ទោះបីជាទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ស្ថិតនៅកម្រិតណាក៏ដោយចុះ។ យើងគ្រប់គ្នាមានព្រំដែននៃទំនាក់ទំនងរបស់យើង ក៏ដូចជាការភ្ញាក់រលឹក ដើម្បីស្វែងរកផ្លូវត្រឡប់ទៅកាន់ព្រះជាម្ចាស់វិញ។ ដំណើរក្នុងការត្រឡប់ទៅកាក់ការភ្ញាក់រលឹកនេះ នឹងបិទបញ្ចប់នូវរយៈចម្ងាយរវាងទីកន្លែងដែលអ្នកកំពុងនៅ និងកន្លែងដែលអ្នកនឹងទៅ។ យើងចង់ស្វែងរកព្រះជាម្ចាស់ ព្រះអង្គពិតជាចង់អោយយើងរកឃើញទ្រង់ណាស់។

ហូសេ
15 ថ្ងៃ
ព្រះបានប្រើអាពាហ៍ពិពាហ៍ដ៏ឈឺចាប់របស់ហូសេជាការបង្ហាញពីអារម្មណ៍របស់ទ្រង់ពេលរាស្ដ្ររបស់ទ្រង់មិនស្មោះត្រង់នឹងទ្រង់ ប៉ុន្តែទ្រង់ប្ដេជ្ញាថានឹងនៅតែស្រឡាញ់ពួកគេ ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈហូសេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។