Matthew 1

1
1 កំណត់ត្រា​វង្ស​ត្រកូល​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ពូជពង្ស​របស់​ស្ដេច​ដាវីឌ​ និង​លោក​អ័ប្រាហាំ:
2 លោក​អ័ប្រាហាំ​បង្កើត​លោក​អ៊ីសាក​ លោក​អ៊ីសាក​បង្កើត​លោក​យ៉ាកុប​ លោក​យ៉ាកុប​បង្កើត​លោក​យូដា​ និង​បងប្អូន​របស់​គាត់​
3 លោក​យូដា​ និង​នាង​តាម៉ារ​បង្កើត​លោក​ពេរេស​ និង​លោក​សេរ៉ាស​ ឯ​លោក​ពេរេស​បង្កើត​លោក​ហេស្រុន​ លោក​ហេស្រុន​បង្កើត​លោក​រ៉ាម​
4 លោក​រ៉ាម​បង្កើត​លោក​អ័មីណាដាប់​ លោក​អ័មីណាដាប់​បង្កើត​លោក​ណាសូន​ លោក​ណាសូន​បង្កើត​លោក​សាលម៉ូន​
5 លោក​សាលម៉ូន​ និង​នាង​រ៉ាហាប់​បង្កើត​លោក​បូអូស​ ហើយ​លោក​បូអូស​ និង​នាង​រស់​បង្កើត​លោក​អូបិឌ​ លោក​អូបិឌ​បង្កើត​លោក​អ៊ីសាយ​
6 លោក​អ៊ីសាយ​បង្កើត​ស្ដេច​ដាវីឌ​ ស្ដេច​ដាវីឌ​ និង​ប្រពន្ធ​លោក​អ៊ូរី​បង្កើត​ស្ដេច​សាឡូម៉ូន​
7 ស្ដេច​សាឡូម៉ូន​បង្កើត​ស្ដេច​រេហូបោម​ ស្ដេច​រេហូបោម​បង្កើត​ស្ដេចអ័ប៊ីយ៉ា​ ស្ដេច​អ័ប៊ីយ៉ា​បង្កើត​ស្ដេច​អេសា​
8 ស្ដេច​អេសា​បង្កើត​ស្ដេច​យ៉ូសាផាត​ ស្ដេច​យ៉ូសាផាត​បង្កើត​ស្ដេច​យ៉ូរាម​ ស្ដេច​យ៉ូរាម​បង្កើត​ស្ដេច​អូសៀស​
9 ស្ដេច​អូសៀស​បង្កើត​ស្ដេច​យ៉ូថាម​ ស្ដេច​យ៉ូថាម​បង្កើត​ស្ដេច​អេហាស​ ស្ដេច​អេហាស​បង្កើត​ស្ដេច​អេសេគាស​
10 ស្ដេច​អេសេគាស​បង្កើត​ស្ដេច​ម៉ាណាសេ​ ស្ដេច​ម៉ាណាសេ​បង្កើត​ស្ដេចអាំម៉ូន​ ស្ដេច​អាំម៉ូន​បង្កើត​ស្ដេច​យ៉ូសៀស​
11 ស្ដេច​យ៉ូសៀស​បង្កើតស្ដេច​យេកូនាស​ និង​បងប្អូន​របស់​ព្រះអង្គ​នៅ​គ្រា​មាន​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​
12 ក្រោយ​ការ​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ ស្ដេច​យេកូនាស​បង្កើត​លោក​សាលធា​ លោក​សាលធា​បង្កើត​លោក​សូរ៉ូបាបិល​
13 លោក​សូរ៉ូបាបិល​បង្កើត​លោក​អ័ប៊ីយ៉ុឌ​ លោក​អ័ប៊ីយ៉ុឌ​បង្កើត​លោក​អេលាគីម​ លោក​អេលាគីម​បង្កើត​លោក​អេសូរ​
14 លោក​អេសូរ​បង្កើត​លោក​សាដុក​ លោក​សាដុក​បង្កើត​លោក​អេគីម​ លោក​អេគីម​បង្កើត​លោក​អេលីយ៉ុឌ​
15 លោក​អេលីយ៉ុឌ​បង្កើត​លោក​អេលាសារ​ លោក​អេលាសារ​បង្កើត​លោក​ម៉ាថាន​ លោក​ម៉ាថាន​បង្កើត​លោក​យ៉ាកុប​
16 លោក​យ៉ាកុប​បង្កើត​លោក​យ៉ូសែប​ ជា​ប្ដី​នាង​ម៉ារា​ដែល​បាន​បង្កើត​ព្រះយេស៊ូ​ហៅ​ថា​ «ព្រះគ្រិស្ដ»​
17 ដូច្នេះ​ ចាប់​ពី​ជំនាន់​លោក​អ័ប្រាហាំ​មក​ដល់​ជំនាន់​ស្ដេច​ដាវីឌ​ ទាំង​អស់​មាន​ដប់​បួន​ជំនាន់​ ពី​ជំនាន់​ស្ដេច​ដាវីឌ​ដល់​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​មាន​ដប់​បួន​ជំនាន់​ ហើយ​ពី​ជំនាន់​និរទេស​ទៅ​ស្រុក​បាប៊ីឡូន​ដល់​ជំនាន់​ព្រះគ្រិស្ដ​មាន​ដប់​បួន​ជំនាន់។​
18 កំណើត​របស់​ព្រះយេស៊ូ​គ្រិស្ដ​មាន​ដូច​ត​ទៅ​ នាង​ម៉ារា​ជា​ម្ដាយ​របស់​ព្រះអង្គ​ បាន​ភ្ជាប់​ពាក្យ​នឹង​លោក​យ៉ូសែប​ ហើយ​មុន​ពួកគេ​រួមរស់​ជាមួយ​គ្នា​ នាង​ម៉ារា​មាន​ផ្ទៃពោះ​ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ‍។​
19 ឯ​លោក​យ៉ូសែប​ប្ដី​នាង​ជា​មនុស្ស​សុចរិត​ គាត់​មិន​ចង់​ឲ្យ​នាង​អាម៉ាស់​មុខ​ទេ​ ក៏​សម្រេច​ចិត្ដ​លែង​លះ​នាង​ដោយ​សម្ងាត់​
20 ប៉ុន្ដែ​ពេល​គាត់​គិត​អំពី​ការ​ទាំង​នេះ​ ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​លេច​មក​ឲ្យ​គាត់​ឃើញ​នៅក្នុង​យល់សប្តិ​ ដោយ​និយាយ​ថា៖​ «យ៉ូសែប​ជា​ពូជពង្ស​ដាវីឌ​អើយ!​ កុំ​ខ្លាច​នឹង​យក​នាង​ម៉ារា​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ឡើយ​ ដ្បិត​កូន​នៅក្នុង​ផ្ទៃ​របស់​នាង​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ​
21 នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ​អង្គ​ រួច​អ្នក​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «យេស៊ូ»​ ព្រោះ​ព្រះអង្គ​នឹង​សង្គ្រោះ​ប្រជាជន​របស់​ព្រះអង្គ​ពី​បាប​របស់​ពួកគេ»។​
22 ការ​ទាំង​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​
23 «មើល៍​ ស្ដ្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃពោះ​ ប្រសូត​បាន​បុត្រា​មួយ​អង្គ​ ហើយ​គេ​នឹង​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា​ «អេម៉ាញូអែល»​ ប្រែ​ថា​ ព្រះជាម្ចាស់​គង់​ជាមួយ​យើង»​
24 បន្ទាប់​ពី​លោក​យ៉ូសែប​ក្រោក​ពី​ដំណេក​ គាត់​ក៏​ធ្វើ​តាម​ដូច​ដែល​ទេវតា​របស់​ព្រះអម្ចាស់​បាន​បង្គាប់​ គឺ​គាត់​បាន​ទទួល​យក​ប្រពន្ធ​របស់​គាត់​វិញ​
25 ប៉ុន្ដែ​គាត់​មិន​បាន​រួម​ដំណេក​នឹង​នាង​ទេ​ រហូត​ដល់​នាង​ប្រសូត​បាន​បុត្រា​មួយ​អង្គ។​ គាត់​បាន​ថ្វាយ​ព្រះនាម​ព្រះអង្គ​ថា៖​ «យេស៊ូ»។​

Valið núna:

Matthew 1: KCB

Áherslumerki

Deildu

Afrita

None

Want to have your highlights saved across all your devices? Sign up or sign in