លោកុ‌ប្បត្តិ 5

5
កូន​ចៅ​របស់​លោក​អ័ដាម​រហូត​មក​ទល់​លោក​ណូអេ
1នេះ​ជា​បញ្ជី​ពង្សាវ‌តារ​របស់​លោក​អ័ដាម នៅ​ថ្ងៃ​ដែល​ព្រះ​បាន​បង្កើត​មនុស្ស ព្រះ‌អង្គ​បាន​បង្កើត​គេ​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះ។ 2ព្រះ‌អង្គ​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី រួច​ប្រទាន​ពរ​គេ ព្រម​ទាំង​ហៅ​គេ​ថា "មនុស្ស" នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​បង្កើត​គេ​មក​នោះ។
3ពេល​លោក​អ័ដាម​មាន​អាយុ​មួយ​រយ​សាម​សិប​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ​មាន​លក្ខណៈ​ដូច​លោក តាម​រូប​ភាព​របស់​លោក ហើយ​ដាក់​ឈ្មោះ​ថា "សេត"។ 4ក្រោយ​ពី​លោក​អ័ដាម​បាន​បង្កើត​សេត​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ឆ្នាំ​ទៀត ហើយ​លោក​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 5លោក​អ័ដាម​រស់​នៅ​បាន​អាយុ​ប្រាំ​បួន​រយ​សាម​សិប​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។
6ពេល​សេត​មាន​អាយុ​មួយ​រយ​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​អេណុស 7ក្រោយ​ពី​បាន​បង្កើត​អេណុស​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ប្រាំពីរ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 8អាយុ​របស់​សេត​ទាំង​អស់​បាន​ប្រាំ​បួន​រយ​ដប់​ពីរ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។
9ពេល​អេណុស​មាន​អាយុ​កៅសិប​ឆ្នាំ លោក​បង្កើត​បាន​កៃណាន។ 10ក្រោយ​ពី​បាន​បង្កើត​កៃណាន​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​ដប់​ប្រាំ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 11អាយុ​របស់​អេណុស​ទាំង​អស់បាន​ប្រាំបួន​រយ​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។
12ពេល​កៃណាន​មាន​អាយុ​ចិត​សិប​ឆ្នាំ លោក​បង្កើត​បាន​ម៉ាលេ‌លាល។ 13ក្រោយ​ពី​បាន​បង្កើត​ម៉ាលេ‌លាល​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​សែសិប​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 14អាយុ​របស់​កៃណាន​ទាំង​អស់​បាន ប្រាំបួន​រយ​ដប់​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។
15ពេល​ម៉ាលេ‌លាល​មាន​អាយុ​ហុកសិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​យ៉ារេឌ 16ក្រោយ​ពី​បាន​បង្កើត​យ៉ារេឌ​មក លោក​រស់​នៅ​បាន​ប្រាំបី​រយ​សាមសិប​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 17អាយុ​របស់​ម៉ាលេ‌លាល​ទាំង​អស់​បាន​ប្រាំបី​រយ​កៅ​សិប​ប្រាំ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។
18ពេល​យ៉ារេឌ​មាន​អាយុ​មួយរយ​ហុកសិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​ហេណុក។ 19ក្រោយ​ពី​បាន​បង្កើត​ហេណុក​មក យ៉ារេឌ​រស់​នៅ​បាន​ប្រាំបី​រយ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 20អាយុ​របស់​យ៉ារេឌ​ទាំង​អស់​បាន​ប្រាំបួន​រយ​ហុក​សិបពីរ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។
21ពេល​ហេណុក​មាន​អាយុ​ហុក​សិប​ប្រាំ​ឆ្នាំ លោក​បង្កើត​បាន​មធូ‌សាឡា។ 22ក្រោយ​ពី​បាន​បង្កើត​មធូ‌សាឡា​មក លោក​ហេណុក​បាន​ដើរ​ជា‌មួយ​ព្រះ​អស់​បី​រយ​ឆ្នាំ ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន​ទៀត។ 23អាយុ​រប​ស់​ហេណុក​ទាំង​អស់​បាន​បី​រយ​ហុក​សិប​ប្រាំ​ឆ្នាំ។ 24ហេណុក​បាន​ដើរ​ជា‌មួយ​ព្រះ រួច​លោក​មិន​នៅ​ទៀត​ទេ ដ្បិត​ព្រះ‌ទ្រង់​បាន​យក​គាត់​ទៅ។
25ពេល​មធូ‌សាឡា​មាន​អាយុ​មួយ​រយ​ប៉ែត​សិប​ប្រាំពីរ​ឆ្នាំ លោក​បង្កើត​បាន​ឡាមេក។ 26ក្រោយ​ពី​បាន​បង្កើត​ឡា​មេក​មក លោក​រស់​នៅ​បាន​ប្រាំពីរ​រយ​ប៉ែតសិប​ពីរ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី​ជា​ច្រើន។ 27អាយុ​របស់​មធូ‌សាឡា​ទាំង​អស់​បាន ប្រាំបួន​រយ​ហុកសិប​ប្រាំ​បួន​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។
28ពេល​ឡាមេក​មាន​អាយុ​មួយ​រយ​ប៉ែត​សិប​ពីរ​ឆ្នាំ លោក​បង្កើត​បាន​កូន​ប្រុស​មួយ។ 29លោក​ដាក់​ឈ្មោះ​កូននោះ​ថា "ណូ‌អេ" ដោយ​ពោល​ថា៖ «កូន​នេះ​នឹង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​យើង ដែល​យើង​ធ្វើ​យ៉ាង​នឿយ‌ហត់​ដោយ​ដៃ ព្រោះ​តែ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្ដា‌សា»។ 30ក្រោយ​ពី​បាន​បង្កើត​ណូអេ​មក ឡាមេក​រស់​នៅ​បាន​ប្រាំរយ​កៅ​សិប​ប្រាំ​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​ស្រី​ជា​ច្រើន។ 31អាយុ​របស់​ឡាមេក​ទាំង​អស់​បាន​ប្រាំ​ពីរ​រយ​ចិត​សិប​ប្រាំពីរ​ឆ្នាំ រួច​លោក​ក៏​ស្លាប់​ទៅ។
32ក្រោយ​ពី​លោក​ណូ​អេ​មាន​អាយុ​ប្រាំរយ​ឆ្នាំ លោក​បង្កើត​បាន​សិម ហាំ និង​យ៉ាផែត។

Áherslumerki

Deildu

Afrita

None

Want to have your highlights saved across all your devices? Sign up or sign in