លោកុប្បត្តិ 35:11-12
លោកុប្បត្តិ 35:11-12 GKHB
ព្រះមានបន្ទូលនឹងគាត់ទៀតថា៖ “យើងជាព្រះដ៏មានព្រះចេស្ដា; ចូរបង្កើតកូន និងកើនចំនួនឡើង; ប្រជាជាតិមួយ និងសហគមន៍នៃប្រជាជាតិនានា នឹងកើតចេញពីអ្នក ស្ដេចនានាក៏នឹងកើតចេញពីរូបកាយរបស់អ្នកដែរ។ រីឯទឹកដីដែលយើងបានឲ្យដល់អ័ប្រាហាំ និងអ៊ីសាក យើងនឹងឲ្យដល់អ្នក ហើយយើងនឹងឲ្យទឹកដីនោះដល់ពូជពង្សជំនាន់ក្រោយរបស់អ្នកដែរ”។