យ៉ូសែបនិយាយនឹងពួកគេថា៖ “សូមស្ដាប់យល់សប្តិដែលខ្ញុំបានយល់សប្តិឃើញនេះសិន: មើល៍! ពួកយើងកំពុងចងកណ្ដាប់នៅកណ្ដាលស្រែ នោះមើល៍! កណ្ដាប់របស់ខ្ញុំក៏ក្រោកឈរឡើង ហើយមើល៍! កណ្ដាប់របស់ពួកបងមកព័ទ្ធជុំវិញ រួចក្រាបចុះនៅចំពោះកណ្ដាប់របស់ខ្ញុំ!”។