ព្រះទ្រង់ឮសំឡេងរបស់ក្មេងប្រុសនោះ ហើយទូតសួគ៌របស់ព្រះក៏ហៅហាការពីលើមេឃមក និយាយនឹងនាងថា៖ “ហាការអើយ តើនាងមានរឿងអ្វី? កុំខ្លាចឡើយ ដ្បិតព្រះទ្រង់ឮសំឡេងរបស់ក្មេងប្រុសនោះ ពីកន្លែងវាហើយ។ ចូរក្រោកឡើងទៅលើកក្មេងប្រុសឡើង ហើយត្រកងវាដោយដៃនាងចុះ ដ្បិតយើងនឹងធ្វើឲ្យវាទៅជាប្រជាជាតិដ៏ធំមួយ”។