YouVersion Logo
Search Icon

ម៉ាឡាគី 4

4
ថ្ងៃ​របស់​ព្រះអម្ចាស់
1ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “មើល៍! ថ្ងៃ​នោះ​នឹង​មកដល់​ដូចជា​ឡ​ដែល​កំពុង​ឆេះ នោះ​អស់អ្នក​ដែល​ក្អេងក្អាង និង​អស់អ្នក​ដែល​ធ្វើ​អាក្រក់​នឹង​ក្លាយជា​ជញ្រ្ជាំង ហើយ​ពួកគេ​នឹង​ត្រូវបាន​បញ្ឆេះ​នៅ​ថ្ងៃ​ដែល​នឹង​មកដល់​នោះ ឥត​សល់​ឫស ឬ​មែក​របស់​ពួកគេ​ឡើយ​។ 2រីឯ​ចំពោះ​អ្នករាល់គ្នា​ដែល​កោតខ្លាច​នាម​របស់យើង​វិញ ព្រះអាទិត្យ​នៃ​សេចក្ដីសុចរិត​នឹង​រះឡើង​ដោយមាន​ការប្រោសឲ្យជា​ក្នុង​ស្លាប​របស់វា នោះ​អ្នករាល់គ្នា​នឹង​ចេញទៅ ហើយ​លោតកញ្ឆេង​ដូចជា​កូនគោ​នៅ​ក្រោល”។ 3ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “នៅ​ថ្ងៃ​ដែល​យើង​ចាត់វិធានការ អ្នករាល់គ្នា​នឹង​ជាន់ឈ្លី​មនុស្ស​អាក្រក់​។ ជាការពិត ពួកគេ​នឹង​ទៅជា​ផេះ​នៅក្រោម​បាតជើង​របស់អ្នករាល់គ្នា​។
4“ចូរ​នឹកចាំ​ក្រឹត្យវិន័យ​របស់​ម៉ូសេ​អ្នកបម្រើ​របស់យើង ដែល​យើង​បាន​បង្គាប់​ដល់​គាត់​នៅលើ​ភ្នំហោរែប​សម្រាប់​អ៊ីស្រាអែល​ទាំងមូល ព្រមទាំង​បទបញ្ញត្តិ និង​ច្បាប់​ទាំងនោះ​។ 5មើល៍! យើង​នឹង​ចាត់​ព្យាការី​អេលីយ៉ា​ឲ្យមក​ឯ​អ្នករាល់គ្នា មុន​ថ្ងៃ​ដ៏ធំឧត្ដម និង​គួរឲ្យខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មកដល់​។ 6គាត់​នឹង​ធ្វើឲ្យ​ចិត្ត​របស់​ឪពុក​បែរមក​រក​កូន ហើយ​ធ្វើឲ្យ​ចិត្ត​របស់​កូន​បែរមក​រក​ឪពុក​វិញ ក្រែងលោ​យើង​មក​វាយកម្ទេច​ផែនដី​ដោយ​ការបំផ្លាញទាំងស្រុង”៕​:​៚

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in