អ្នកនឹងមិនត្រូវគេនិយាយទៀតថា “ត្រូវបានបោះបង់ចោល”
ហើយទឹកដីរបស់អ្នកក៏នឹងមិនត្រូវគេនិយាយទៀតថា “ស្ងាត់ជ្រងំ” ដែរ
គឺអ្នកនឹងត្រូវគេហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង”
ហើយទឹកដីរបស់អ្នកនឹងត្រូវគេហៅថា “មានប្ដី” វិញ
ពីព្រោះព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្នក
ហើយទឹកដីរបស់អ្នកនឹងមានប្ដី។