YouVersion Logo
Search Icon

ទំនុកតម្កើង 76

76
ពី​ភ្នំ​ស៊ីយ៉ូន ព្រះ‌ជាម្ចាស់​ពន្លត់​ភ្លើង​សង្គ្រាម
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តន្ត្រី​ដែល​មាន​ខ្សែ។ ទំនុក​របស់​លោក​អេសាភ។ ចម្រៀង​តម្កើង​ព្រះ‌ជាម្ចាស់។
1នៅ​ស្រុក​យូដា
គេ​ស្គាល់​ព្រះ‌ជាម្ចាស់​គ្រប់ៗ​គ្នា
នៅ​ស្រុក​អ៊ីស្រា‌អែល
ព្រះ‌នាម​របស់​ព្រះអង្គ​ល្បី‌ល្បាញ​ណាស់!
2ព្រះ‌ពន្លា​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​សាឡឹម
ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។
3នៅ​ទី​នោះ​ហើយ​ដែល​ព្រះអង្គ​បាន​កម្ទេច​គ្រឿង
សស្ត្រា‌វុធ គឺ​មាន​ធ្នូ ខែល និង​ដាវ​ជា​ដើម។
- សម្រាក
4ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះអង្គ​ប្រកប​ដោយ​សិរី‌រុងរឿង
គួរ​ជា​ទី​ស្ញប់‌ស្ញែង
នៅ​ពេល​ព្រះអង្គ​វិល​ត្រឡប់​មក​ពី​ភ្នំ​វិញ
ក្រោយ​ពី​បាន​យក​ជ័យ‌ជម្នះ ។
5ព្រះអង្គ​បាន​ដក​អាវុធ​ពី​អ្នក
ចម្បាំង​ដ៏​ជំនាញ​ទាំង​នោះ
ពួក​គេ​ដេក​លង់‌លក់​បាត់​ស្មារតី
ទាហាន​ដ៏​ពូកែ​ទាំង​នោះ
លែង​មាន​កម្លាំង​ច្បាំង​ទៀត​ហើយ។
6ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ
ពេល​ព្រះអង្គ​ស្រែក​គំរាម
កង‌ទ័ព​សេះ និង​សេះ​របស់​ពួក​គេ​កម្រើក​លែង​រួច។
7ព្រះអង្គ​អើយ ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់!
ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ តើ​នរណា​អាច
ទ្រាំ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​បាន?
8ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជំនុំ‌ជម្រះ​ពី​លើ​មេឃ​មក
មនុស្ស‌ម្នា​លើ​ផែនដី​នៅ​ស្ងៀម​ស្ងាត់
ដោយ​កោត​ខ្លាច
9គឺ​ព្រះអង្គ​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស
និង​សង្គ្រោះ​មនុស្ស​ទន់‌ទាប​ទាំង​ប៉ុន្មាន
នៅ​លើ​ផែនដី​នេះ។
- សម្រាក
10ព្រះអង្គ​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក
ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ព្រះអង្គ​វិញ
ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់
ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ព្រះអង្គ។
11ចូរ​ថ្វាយ​ទៅ​ព្រះ‌អម្ចាស់
ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​នូវ​អ្វីៗ
ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​ចំពោះ​ព្រះអង្គ
អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ
ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​អើយ
ចូរ​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ!
12ព្រះអង្គ​បំបាក់​អំនួត​របស់​ស្ដេច​នានា
ហើយ​ធ្វើ​ឲ្យ​ព្រះ‌មហា‌ក្សត្រ​ទាំង‌ឡាយ
នៅ​លើ​ផែនដី​ស្ញែង​ខ្លាច​ព្រះអង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in