ទំនុកតម្កើង 67
67
សូមឲ្យប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
បទពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតូរ្យតន្ដ្រីដែលមានខ្សែ។ ទំនុកតម្កើង ។ ចម្រៀងតម្កើងព្រះជាម្ចាស់។
1ឱព្រះជាម្ចាស់អើយ
សូមប្រណីសន្ដោសយើងខ្ញុំ
សូមប្រទានពរដល់យើងខ្ញុំ
សូមទតមកយើងខ្ញុំដោយ
ព្រះហឫទ័យសប្បុរសផង!
- សម្រាក
2ដូច្នេះ មនុស្សនៅលើផែនដី
នឹងស្គាល់មាគ៌ារបស់ព្រះអង្គ
ហើយក្នុងចំណោមប្រជាជាតិទាំងឡាយ
គេនឹងស្គាល់ការសង្គ្រោះរបស់ព្រះអង្គ!
3ឱព្រះជាម្ចាស់អើយ សូមឲ្យប្រជាជន
ទាំងឡាយនាំគ្នាលើកតម្កើងព្រះអង្គ
សូមឲ្យប្រជាជនទាំងអស់រួមគ្នា
លើកតម្កើងព្រះអង្គ!
4មហាជននាំគ្នាសប្បាយរីករាយ
នាំគ្នាស្រែកជយឃោស
ដ្បិតព្រះអង្គគ្រប់គ្រងប្រជារាស្ត្រនានា
ដោយយុត្តិធម៌
ហើយព្រះអង្គដឹកនាំមហាជនទាំងឡាយ
នៅលើផែនដី។
- សម្រាក
5ឱព្រះជាម្ចាស់អើយ
សូមឲ្យប្រជាជនទាំងឡាយ
នាំគ្នាលើកតម្កើងព្រះអង្គ
សូមឲ្យប្រជាជនទាំងអស់រួមគ្នា
លើកតម្កើងព្រះអង្គ!
6ផែនដីបានបង្កើតភោគផល
ព្រោះព្រះជាម្ចាស់
ជាព្រះនៃយើងបានប្រទានពរឲ្យយើង។
7សូមព្រះជាម្ចាស់ប្រទានពរឲ្យយើង
សូមឲ្យប្រជាជនទាំងប៉ុន្មាន
ដែលរស់នៅទីដាច់ស្រយាលនៃផែនដី
គោរពកោតខ្លាចព្រះអង្គ!
Currently Selected:
ទំនុកតម្កើង 67: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.