ទំនុកតម្កើង 133
133
ពេលបងប្អូននៅរស់ជុំគ្នា
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
1ការដែលបងប្អូននៅ
រួមរស់ជាមួយគ្នា
គឺជាការល្អប្រពៃ និងសប្បាយក្រៃលែង។
2គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ
ហូរនៅលើក្បាល
ចុះមកលើពុកចង្ការបស់លោកអើរ៉ុន
រួចស្រក់ទៅលើជាយអាវរបស់លោក
3ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់
ពីភ្នំហ៊ើរម៉ូន មកលើភ្នំស៊ីយ៉ូន
ជាកន្លែងដែលព្រះអម្ចាស់ប្រទានព្រះពរ
និងប្រទានជីវិតអស់កល្បជានិច្ច។
Currently Selected:
ទំនុកតម្កើង 133: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.