ទំនុកតម្កើង 131
131
ទូលបង្គំមានចិត្តស្ងប់
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
ទូលបង្គំគ្មានចិត្តអំនួត
ឬវាយឫកខ្ពស់ទេ
ទូលបង្គំមិនប្រាថ្នាចង់បានអ្វីដែលធំអស្ចារ្យ
ហួសពីសមត្ថភាពរបស់ទូលបង្គំឡើយ។
2ផ្ទុយទៅវិញ ទូលបង្គំសុខចិត្តនៅស្ងៀមស្ងាត់
ទូលបង្គំមានចិត្តស្ងប់
ដូចកូនក្មេងនៅជាប់នឹងទ្រូងម្ដាយ
គឺទូលបង្គំបានស្កប់ចិត្តដូចកូនក្មេងស្កប់ចិត្ត
នៅជិតម្ដាយយ៉ាងនោះដែរ។
3អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់
តាំងពីពេលនេះរហូតដល់អស់កល្បជានិច្ច!
Currently Selected:
ទំនុកតម្កើង 131: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.