ទំនុកតម្កើង 124
124
ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើង
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
1ប្រសិនបើគ្មានព្រះអម្ចាស់
នៅខាងយើងទេនោះ
- សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា: -
2ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើងទេនោះ
ពេលណាខ្មាំងសត្រូវក្រោកឡើងវាយប្រហារយើង
3ហើយពេលណាពួកគេមានកំហឹង
ជាខ្លាំងមកលើយើង
ពួកគេមុខជាត្របាក់លេបយើងទាំងរស់មិនខាន
4យើងនឹងលិចលង់ក្នុងទឹកសមុទ្រ
ទឹកនឹងហូរនាំយើងទៅបាត់
5ហើយក៏នឹងមានទឹកកួចយ៉ាងខ្លាំងពន្លិចយើងដែរ។
6ក៏ប៉ុន្តែ សូមអរព្រះគុណព្រះអម្ចាស់
ដ្បិតព្រះអង្គពុំបានប្រគល់យើង
ទៅក្នុងកណ្ដាប់ដៃគេ
ដូចជារំពាដែលស្ថិតនៅក្នុងចង្កូម
របស់ពួកគេនោះឡើយ។
7យើងបានរួចជីវិត ដូចបក្សាបក្សី
គេចផុតពីលប់របស់ព្រាន
គឺលប់បានធ្លុះធ្លាយ ហើយយើងក៏រត់រួច។
8 ព្រះអម្ចាស់ផ្ទាល់បានជួយយើង
ដោយព្រះនាមព្រះអង្គ
គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងផែនដី។
Currently Selected:
ទំនុកតម្កើង 124: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.