YouVersion Logo
Search Icon

ទំនុកតម្កើង 124

124
ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់​នៅ​ខាង​យើង
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។ ទំនុក​របស់​ស្ដេច​ដាវីឌ។
1ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់
នៅ​ខាង​យើង​ទេ​នោះ
- សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា: -
2ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់​នៅ​ខាង​យើង​ទេ​នោះ
ពេល​ណា​ខ្មាំង​សត្រូវ​ក្រោក​ឡើង​វាយ​ប្រហារ​យើង
3ហើយ​ពេល​ណា​ពួក​គេ​មាន​កំហឹង
ជា​ខ្លាំង​មក​លើ​យើង
ពួក​គេ​មុខ​ជា​ត្របាក់​លេប​យើង​ទាំង​រស់​មិន​ខាន
4យើង​នឹង​លិច​លង់​ក្នុង​ទឹក​សមុទ្រ
ទឹក​នឹង​ហូរ​នាំ​យើង​ទៅ​បាត់
5ហើយ​ក៏​នឹង​មាន​ទឹក​កួច​យ៉ាង​ខ្លាំង​ពន្លិច​យើង​ដែរ។
6ក៏​ប៉ុន្តែ សូម​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់
ដ្បិត​ព្រះអង្គ​ពុំ​បាន​ប្រគល់​យើង
ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ
ដូច​ជា​រំពា​ដែល​ស្ថិត​នៅ​ក្នុង​ចង្កូម
របស់​ពួក​គេ​នោះ​ឡើយ។
7យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី
គេច​ផុត​ពី​លប់​របស់​ព្រាន
គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។
8 ព្រះ‌អម្ចាស់​ផ្ទាល់​បាន​ជួយ​យើង
ដោយ​ព្រះ‌នាម​ព្រះអង្គ
គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in