YouVersion Logo
Search Icon

ទំនុកតម្កើង 101

101
ពាក្យ​សន្យា​របស់​ព្រះ‌រាជា
ទំនុកតម្កើង របស់​ស្ដេច​ដាវីឌ។
1ទូលបង្គំ​នឹង​ច្រៀង​រៀប​រាប់​អំពី
ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​យុត្តិធម៌
ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ។
2ទូលបង្គំ​នឹង​យក​ចិត្ត​ទុក​ដាក់
អំពី​មាគ៌ា​ដ៏​ទៀង​ត្រង់។
តើ​ដល់​ពេល​ណា​ទើប​ព្រះអង្គ
យាង​មក​រក​ទូលបង្គំ?
ទូលបង្គំ​នឹង​រស់​នៅ​ក្នុង​គ្រួសារ​របស់​ទូលបង្គំ
ដោយ​កាន់​ចិត្ត​ទៀង​ត្រង់។
3ទូលបង្គំ​មិន​ពេញ​ចិត្ត​នឹង​អំពើ​អាក្រក់
ណា​មួយ​ជា​ដាច់​ខាត
ទូលបង្គំ​មិន​ចូល​ចិត្ត​នឹង​អាកប្ប‌កិរិយា
របស់​អស់​អ្នក​ដែល​ក្បត់​ព្រះអង្គ​ឡើយ
គឺ​ទូលបង្គំ​មិន​ចង់​ជាប់​ពាក់‌ព័ន្ធ
នឹង​អាកប្ប‌កិរិយា​បែប​នេះ​ទេ។
4ទូលបង្គំ​មិន​ទុក​ឲ្យ​មនុស្ស
ដែល​មាន​ចិត្ត​វៀច‌វេរ
ចូល​ជិត​ទូលបង្គំ​បាន​ឡើយ
ហើយ​ទូលបង្គំ​ក៏​មិន​ទាក់ទង​នឹង​អ្វីៗ
ដែល​អាក្រក់​ដែរ។
5ទូលបង្គំ​នឹង​បំបិទ​មាត់​អស់​អ្នក​ដែល​និយាយ​អាក្រក់
ពី​ក្រោយ​ខ្នង​បងប្អូន​របស់​ខ្លួន
ទូលបង្គំ​នឹង​មិន​យោគ‌យល់​ដល់​អស់​អ្នក
ដែល​វាយ‌ឫក​ខ្ពស់
ហើយ​មាន​ចិត្ត​អួត​បំប៉ោង​នោះ​ឡើយ។
6ទូលបង្គំ​នឹង​ស្វែង​រក​អស់​អ្នក​ដែល​មាន​ចិត្ត
ស្មោះ​ត្រង់​នៅ​ក្នុង​ស្រុក
ដើម្បី​រស់​នៅ​ជា​មួយ​ទូលបង្គំ
ហើយ​នរណា​ដើរ​តាម​មាគ៌ា​ទៀង​ត្រង់
ទូលបង្គំ​នឹង​ឲ្យ​គេ​ធ្វើ​ជា​ជំនិត​របស់​ទូលបង្គំ។
7រីឯ​មនុស្ស​បោក​ប្រាស់​វិញ ទូលបង្គំ​មិន​អនុញ្ញាត
ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​ទូលបង្គំ​ឡើយ
ហើយ​អ្នក​និយាយ​កុហក
ក៏​មិន​អាច​នៅ​ជិត​ទូលបង្គំ​បាន​ដែរ។
8រាល់​ព្រឹក ទូលបង្គំ​បំបិទ​មាត់​មនុស្ស​អាក្រក់
ទាំង​ប៉ុន្មាន​នៅ​ក្នុង​ស្រុក
ទូលបង្គំ​ដក​ពួក​ទុច្ចរិត
ចេញ​ពី​ទីក្រុង​របស់​ព្រះ‌អម្ចាស់

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy