YouVersion Logo
Search Icon

ម៉ាឡាគី 4

4
1ដ្បិត​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស
ជិត​មក​ដល់​ហើយ
ថ្ងៃ​នោះ ប្រៀប​បាន​នឹង​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ។
មនុស្ស​ព្រហើន មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់
នឹង​ប្រៀប​ដូច​ជា​ចំបើង។
ថ្ងៃ​នោះ​នឹង​ឆេះ​កម្ទេច​ពួក​គេ
ឥត​ទុក​ឲ្យ​នៅ​សេស‌សល់​អ្វី​ឡើយ
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
2រីឯ​អ្នក​រាល់​គ្នា​ដែល​កោត​ខ្លាច​នាម​យើង​វិញ
ការ​សង្គ្រោះ​របស់​យើង​នឹង​លេច​មក
ដូច​ព្រះ‌អាទិត្យ​រះ លើ​អ្នក​រាល់​គ្នា
ទាំង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា
បាន​ជា​សះ‌ស្បើយ​ផង។
អ្នក​រាល់​គ្នា​នឹង​មាន​សេរី‌ភាព
អ្នក​រាល់​គ្នា​លោត​យ៉ាង​សប្បាយ
ដូច​គោ​ដែល​ចេញ​ពី​ក្រោល។
3នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក
អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់
ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ
នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។
នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
4ចូរ​នឹក​ដល់​ក្រឹត្យ‌វិន័យ​របស់​ម៉ូសេ
ជា​អ្នក​បម្រើ​របស់​យើង
ព្រម​ទាំង​ច្បាប់ និង​វិន័យ​ផ្សេងៗ
ដែល​យើង​បាន​ប្រគល់​ឲ្យ
ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នៅ​ភ្នំ​ហូរែប។
5 ចំណែក​ឯ​យើង​វិញ
យើង​នឹង​ចាត់​ព្យាការី​អេលីយ៉ា​ឲ្យ​មក
មុន​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម
គួរ​ឲ្យ​ស្ញែង​ខ្លាច។
6គាត់​នឹង​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន
ហើយ​បង្វែរ​ចិត្ត​កូន​ទៅ​រក​ឪពុក។
ដូច្នេះ យើង​នឹង​មិន​មក​បំផ្លាញ​ស្រុក​របស់
អ្នក​រាល់​គ្នា​ឲ្យ​វិនាស​សូន្យ​ឡើយ»៕

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ម៉ាឡាគី 4