លូកា 3:4-6
លូកា 3:4-6 គខប
លោកប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគម្ពីរព្យាការីអេសាយ ថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថា: ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ។ ត្រូវបំពេញច្រកភ្នំទាំងអស់ឲ្យរាបស្មើ និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឲ្យរាប ត្រូវតម្រង់ផ្លូវកោងឲ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឲ្យរាបស្មើដែរ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ របស់ព្រះជាម្ចាស់»។