អេសាយ 11
11
រាជ្យរបស់ព្រះមេស្ស៊ី
1 មានខ្នែងមួយដុះចេញពីគល់
របស់លោកអ៊ីសាយ
មានដើមថ្មីមួយ ដុះចេញពីឫសរបស់លោក។
2ព្រះវិញ្ញាណរបស់ព្រះអម្ចាស់
នឹងសណ្ឋិតនៅលើព្រះបុត្រានោះ
គឺជាព្រះវិញ្ញាណដែលផ្ដល់ប្រាជ្ញា
ឲ្យចេះពិចារណាដឹងខុសត្រូវ
ព្រះវិញ្ញាណដែលផ្ដល់ការឈ្លាសវៃ
និងចិត្តអង់អាច
ព្រះវិញ្ញាណដែលបំភ្លឺឲ្យស្គាល់
និងគោរពកោតខ្លាចព្រះអម្ចាស់
3ព្រមទាំងឲ្យមានអំណរសប្បាយ
ក្នុងការកោតខ្លាចព្រះអម្ចាស់
ព្រះបុត្រានេះមិនវិនិច្ឆ័យ
តាមលក្ខណៈខាងក្រៅឡើយ
ហើយព្រះអង្គក៏មិនកាត់ក្ដី
តាមដែលឮគេនិយាយដែរ។
4 ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌
កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។
ព្រះអង្គប្រើព្រះបន្ទូលជាដំបង
ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ
ហើយពេលព្រះអង្គចេញបញ្ជា
មនុស្សអាក្រក់ត្រូវតែស្លាប់។
5 ព្រះអង្គនឹងយកយុត្តិធម៌ធ្វើជាខ្សែក្រវាត់ចង្កេះ
យកព្រះហឫទ័យស្មោះត្រង់ធ្វើជាសង្វារ។
6 ចចក និងកូនចៀម នឹងរស់នៅជាមួយគ្នា
ខ្លារខិននឹងដេកជាមួយកូនពពែ។
កូនគោ និងកូនសិង្ហ នឹងស៊ីចំណីជាមួយគ្នា
ហើយមានក្មេងតូចម្នាក់ឃ្វាលវា។
7គោញី និងខ្លាឃ្មុំ ស៊ីស្មៅជាមួយគ្នា
ហើយកូនរបស់វាក៏នៅជាមួយគ្នាដែរ។
សត្វសិង្ហនឹងចេះស៊ីចំបើងដូចគោ។
8ក្មេងដែលនៅបៅដោះនឹងលេង
ត្រង់មាត់រន្ធពស់វែក
ក្មេងតូចៗលូកដៃទៅក្នុងរន្ធពស់អសិរពិស។
9 ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់
ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ
សមុទ្រពោរពេញដោយទឹកយ៉ាងណា
នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់
ព្រះអម្ចាស់យ៉ាងនោះដែរ។
10 នៅគ្រានោះ ព្រះអម្ចាស់នឹងលើកព្រះមហាក្សត្រ
ដែលប្រសូតចេញពីពូជពង្សលោកអ៊ីសាយ
ឲ្យធ្វើជាទង់ សម្រាប់ប្រជាជនទាំងឡាយ
ប្រជាជាតិទាំងនោះនឹងស្វែងរកព្រះមហាក្សត្រ
ហើយកន្លែងដែលព្រះអង្គប្រថាប់
នឹងបានថ្កុំថ្កើងរុងរឿង។
ប្រជាជនដែលគេចាប់យកទៅជាឈ្លើយសឹក នឹងវិលមកស្រុកវិញ
11នៅគ្រានោះ ព្រះអម្ចាស់សម្តែងបារមីសាជាថ្មី
ដើម្បីលោះប្រជាជនរបស់ព្រះអង្គ
ដែលនៅសេសសល់
គឺអស់អ្នកដែលរស់នៅក្នុងស្រុកអាស្ស៊ីរី
ស្រុកអេស៊ីប ស្រុកប៉ាត្រូស ស្រុកអេត្យូពី
ស្រុកអេឡាម ស្រុកស៊ីណើរ ក្រុងហាម៉ាត់
និងកោះទាំងឡាយនៅតាមសមុទ្រ។
12ព្រះអង្គនឹងលើកទង់មួយ
ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា
ព្រះអង្គនឹងប្រមែប្រមូលជនជាតិអ៊ីស្រាអែល
ដែលគេកៀរយកទៅ
ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា
ទៅពាសពេញសកលលោកទាំងមូល
ឲ្យវិលត្រឡប់មកវិញ។
13ពេលនោះ អេប្រាអ៊ីមឈប់មានចិត្តច្រណែន
ហើយខ្មាំងសត្រូវរបស់យូដានឹងវិនាសសូន្យ។
អេប្រាអ៊ីមលែងច្រណែននឹងយូដា
យូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។
14គេនឹងពួតដៃគ្នាវាយលុកជនជាតិភីលីស្ទីន
ដែលនៅខាងលិច គេនឹងរឹបអូសយក
សម្បត្តិរបស់ជនជាតិនានា ដែលនៅខាងកើត
គេនឹងបង្ក្រាបស្រុកអេដុម និងស្រុកម៉ូអាប់
ព្រមទាំងយកស្រុកអាំម៉ូនធ្វើជាចំណុះផង។
15 ព្រះអម្ចាស់នឹងធ្វើឲ្យឈូងសមុទ្រ
នៅស្រុកអេស៊ីបរីងស្ងួត
ព្រះអង្គលើកព្រះហស្ដកំហែងទន្លេអឺប្រាត
ព្រះអង្គប្រើព្រះចេស្ដាផ្លុំបំបែកទន្លេនេះ
ឲ្យទៅជាដៃទន្លេប្រាំពីរ
ហើយប្រជាជនអាចដើរឆ្លងបាន។
16ពេលនោះ នឹងមានផ្លូវមួយ សម្រាប់ប្រជាជន
អ៊ីស្រាអែលដែលនៅសេសសល់ពីស្លាប់
គឺអស់អ្នកដែលរស់នៅស្រុកអាស្ស៊ីរី
ដូចកាលពីដើម មានផ្លូវមួយសម្រាប់
បុព្វបុរសរបស់គេចេញពីស្រុកអេស៊ីបដែរ។
Currently Selected:
អេសាយ 11: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.