ព្រះវិញ្ញាណរបស់ព្រះអម្ចាស់
នឹងសណ្ឋិតនៅលើព្រះបុត្រានោះ
គឺជាព្រះវិញ្ញាណដែលផ្ដល់ប្រាជ្ញា
ឲ្យចេះពិចារណាដឹងខុសត្រូវ
ព្រះវិញ្ញាណដែលផ្ដល់ការឈ្លាសវៃ
និងចិត្តអង់អាច
ព្រះវិញ្ញាណដែលបំភ្លឺឲ្យស្គាល់
និងគោរពកោតខ្លាចព្រះអម្ចាស់
ព្រមទាំងឲ្យមានអំណរសប្បាយ
ក្នុងការកោតខ្លាចព្រះអម្ចាស់
ព្រះបុត្រានេះមិនវិនិច្ឆ័យ
តាមលក្ខណៈខាងក្រៅឡើយ
ហើយព្រះអង្គក៏មិនកាត់ក្ដី
តាមដែលឮគេនិយាយដែរ។