អេសេគាល 2
2
ព្រះអម្ចាស់ត្រាស់ហៅលោកអេសេគាល
1ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្ស អើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។ 2ពេលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ព្រះវិញ្ញាណក៏យាងចូលមកគង់នៅក្នុងខ្ញុំធ្វើឲ្យខ្ញុំអាចក្រោកឈរឡើងបាន ហើយស្ដាប់ព្រះអង្គមានព្រះបន្ទូល។
3ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងចាត់អ្នកឲ្យទៅរកជនជាតិអ៊ីស្រាអែល គឺទៅរកប្រជាជាតិដែលបះបោរប្រឆាំងនឹងយើង។ ពួកគេបះបោរប្រឆាំងនឹងយើងរហូតដល់សព្វថ្ងៃ ដូចដូនតារបស់ពួកគេដែរ។ 4ពួកគេជាកូនក្បាលរឹង និងមានចិត្តចចេសទៀតផង។ យើងចាត់អ្នកឲ្យទៅរកពួកគេ ហើយត្រូវនិយាយថា: “នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់”។ 5ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាពូជអ្នកបះបោរ- ពួកគេនឹងដឹងថា មានព្យាការីមួយរូបស្ថិតនៅក្នុងចំណោមពួកគេ។ 6រីឯអ្នកវិញ កូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។ 7ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាមនុស្សបះបោរ - អ្នកត្រូវតែនាំពាក្យយើងទៅប្រាប់ពួកគេ។ 8កូនមនុស្សអើយ ចូរស្ដាប់សេចក្ដីដែលយើងប្រាប់! កុំមានចិត្តរឹងរូសដូចពូជបះបោរនេះឡើយ ចូរហាមាត់ ហើយបរិភោគអាហារដែលយើងនឹងឲ្យអ្នកនៅពេលនេះ»។
9 ពេលនោះ ខ្ញុំក្រឡេកមើលទៅ ឃើញដៃមួយកាន់ក្រាំង ហុចមកឲ្យខ្ញុំ។ 10ដៃនោះបើកក្រាំងនៅចំពោះមុខខ្ញុំ ក្រាំងនោះមានសរសេរទាំងខាងក្នុង ទាំងខាងក្រៅ ដែលកត់ត្រាសុទ្ធតែពាក្យសំណោក ពាក្យទំនួញ និងពាក្យត្អូញត្អែរ។
Currently Selected:
អេសេគាល 2: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.