១ ពេត្រុស 1:24-25
១ ពេត្រុស 1:24-25 គខប
ដ្បិតមនុស្សគ្រប់ៗរូបប្រៀបបាននឹងស្មៅ រីឯសិរីរុងរឿងទាំងប៉ុន្មានរបស់គេ ប្រៀបបាននឹងផ្កាស្មៅតែងតែក្រៀម ហើយផ្កាក៏រុះរោយដែរ ប៉ុន្តែ ព្រះបន្ទូលរបស់ព្រះអម្ចាស់នៅស្ថិតស្ថេរ អស់កល្បជានិច្ច ។ ព្រះបន្ទូលនេះគឺជាដំណឹងល្អ* ដែលគេបាននាំយកមកជូនបងប្អូន។