YouVersion Logo
Search Icon

១ របាក្សត្រ 27

27
ការ​ចាត់​ចែង​អាជ្ញា‌ធរ​ទាហាន
1នេះ​ជា​បញ្ជី​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ត្រូវ​បម្រើ​ការ‌ងារ​ថ្វាយ​ស្ដេច តាម​ចំនួន​មេ​ក្រុម​គ្រួសារ មេ​បញ្ជា​ការ មេ​កង មេ​ក្រុម និង​នាយ​ទាហាន ដែល​ជា​ជំនួយ​របស់​ស្ដេច ក្នុង​ការ​ចែក​វេន​កង‌ពល​ចេញ​ទៅ​ប្រតិបត្តិ​ការ រៀង​រាល់​ខែ ក្នុង​មួយ​ឆ្នាំៗ។ កង‌ពល​នីមួយៗ​មាន​ទាហាន ២៤ ០០០​នាក់។
2កង‌ពល​ទី​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​មួយ ដឹក​នាំ​ដោយ​លោក​យ៉ាសុ‌បៀម ជា​កូន​របស់​លោក​សាប‌ឌាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។ 3លោក​យ៉ាសុ‌បៀម​ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស។ ក្នុង​ខែ​ទី​មួយ​នោះ គាត់​ជា​អ្នក​ដឹក​នាំ​មេ​បញ្ជា‌ការ​កង‌ទ័ព​ទាំង​អស់។ 4កង‌ពល​ទី​ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ពីរ ដឹក​នាំ​ដោយ​លោក​ដូដាយ ជា​ពូជ‌ពង្ស​របស់​លោក​អហូ‌អា។ កង‌ពល​របស់​គាត់​មាន​ទាហាន​២៤ ០០០​នាក់ ហើយ​មាន​លោក​មីក‌ឡូត​ជា​សហ​មេ​បញ្ជា‌ការ។ 5មេ​បញ្ជា‌ការ​របស់​កង‌ពល​ទី​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​បី គឺ​លោក​បេណា‌យ៉ា ជា​កូន​របស់​បូជា‌ចារ្យ​យេហូ‌យ៉ាដា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។ 6លោក​បេណា‌យ៉ា​ជា​វីរ‌បុរស​ម្នាក់​ក្នុង​ចំណោម​វីរ‌បុរស​ទាំង​សាម‌សិប​នាក់ ហើយ​គាត់​ជា​មេ​ដឹក​នាំ​របស់​ពួក​គេ​ផង។ លោក​អាំមី‌សាបា ជា​កូន​របស់​គាត់ ក៏​ស្ថិត​នៅ​ក្នុង​កង‌ពល​នេះ​ដែរ។ 7កង‌ពល​ទី​បួន ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​បួន ដឹក​នាំ​ដោយ​លោក​អេសា‌អែល ជា​ប្អូន​របស់​លោក​យ៉ូអាប់។ កូន​របស់​គាត់​គឺ លោក​សេបា‌ឌា ជា​មេ​បញ្ជា‌ការ​រង។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។ 8កង‌ពល​ទី​ប្រាំ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ ដឹក​នាំ​ដោយ​លោក​មេ​បញ្ជា‌ការ​សាម‌ហ៊ូត​នៃ​អំបូរ​យីស‌រ៉ា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។ 9កង‌ពល​ទី​ប្រាំ​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​មួយ ដឹក​នាំ​ដោយ​លោក​អ៊ីរ៉ា ជា​កូន​របស់​លោក​អ៊ីក‌គែស ជា​អ្នក​ក្រុង​ត្កូអា។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។ 10កង‌ពល​ទី​ប្រាំ‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ‌ពីរ ដឹក​នាំ​ដោយ​លោក​ហេ‌លែស ជា​ពូជ‌ពង្ស​របស់​លោក​ពេឡូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។ 11កង‌ពល​ទី​ប្រាំ​បី ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បី ដឹក​នាំ​ដោយ​លោក​ស៊ីបា‌កាយ ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូសាយ​នៃ​អំបូរ​សេ‌រ៉ាស។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។ 12កង‌ពល​ទី​ប្រាំ​បួន ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ប្រាំ​បួន ដឹក​នាំ​ដោយ​លោក​អបៀ‌ស៊ើរ ជា​អ្នក​ភូមិ​អាណា‌ថោត ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។ 13កង‌ពល​ទី​ដប់ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់ ដឹក​នាំ​ដោយ​លោក​ម៉ាហា‌រ៉ាយ ជា​អ្នក​ស្រុក​នថូ‌ផា នៃ​អំបូរ​សេ‌រ៉ាស។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០ នាក់។ 14កង‌ពល​ទី​ដប់​មួយ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់​មួយ ដឹក​នាំ​ដោយ​លោក​បេណា‌យ៉ា ជា​អ្នក​ស្រុក​ពីរ៉ា‌ថូន ក្នុង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។ 15កង‌ពល​ទី​ដប់‌ពីរ ដែល​ចេញ​ប្រតិបត្តិ‌ការ​នៅ​ខែ​ទី​ដប់‌ពីរ ដឹក​នាំ​ដោយ​លោក​ហេល‌ដាយ ជា​អ្នក​ស្រុក​នេថូ‌ផា​នៃ​អំបូរ​អូធ្នាល។ កង‌ពល​របស់​គាត់​មាន​ទាហាន ២៤ ០០០​នាក់។
ការ​ចាត់​ចែង​អាជ្ញា‌ធរ​ស៊ីវិល
16មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ:
មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​លោក​អេលា‌ស៊ើរ ជា​កូន​របស់​លោក​ស៊ីក‌គ្រី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​លោក​សេផា‌ធា ជា​កូន​របស់​លោក​ម៉ាកា។ 17មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​លេវី គឺ​លោក​ហា‌សាប‌យ៉ា ជា​កូន​របស់​លោក​កេម‌យួល។ រីឯ​មេ​ដឹក​នាំ​កូន​ចៅ​របស់​លោក​អើរ៉ុន គឺ លោក​សាដុក។ 18មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​យូដា គឺ​លោក​អេលី‌ហ៊ូវ ជា​បង​របស់​ព្រះ‌បាទ​ដាវីឌ។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​មាន​លោក​អូមរី ជា​កូន​របស់​លោក​មីកែល។ 19មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​លោក​យីស‌ម៉ា‌យ៉ា ជា​កូន​របស់​លោក​អូបា‌ឌា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​លោក​យេរី‌ម៉ុត ជា​កូន​របស់​អាស‌រាល។ 20មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​អសា‌ស៊ា។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល គឺ​លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​ពេដា‌យ៉ា។ 21មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ស្រុក​កាឡាដ គឺ​លោក​យ៉ីដូរ ជា​កូន​របស់​លោក​សាកា‌រី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​លោក​យ៉ា‌សៀល ជា​កូន​របស់​លោក​អប៊ី‌នើរ។ 22មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ដាន់ គឺ​លោក​អសា‌រាល ជា​កូន​របស់​លោក​យេរូ‌ហាំ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។
23 ព្រះ‌បាទ​ដាវីឌ​ពុំ​បាន​រាប់​ចំនួន​អស់​អ្នក​ដែល​មាន​អាយុ​តិច​ជាង​ម្ភៃ​ឆ្នាំ​ទេ ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​កើន​ចំនួន​ច្រើន ដូច​ផ្កាយ​នៅ​លើ​មេឃ។ 24 លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ចាប់​ផ្ដើម​ជំរឿន​ប្រជា‌ជន តែ​ពុំ​បាន​បង្ហើយ​ទេ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ៊ីស្រា‌អែល ព្រោះ​តែ​ការ​នេះ។ ដូច្នេះ ចំនួន​សរុប​របស់​ប្រជា‌ជន ពុំ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ព្រះ‌បាទ​ដាវីឌ​ឡើយ។
អ្នក​គ្រប់‌គ្រង​រាជ្យ​ទ្រព្យ
25លោក​អាស‌ម៉ាវែត កូន​របស់​លោក​អឌី‌អែល ជា​អ្នក​មើល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ។ រីឯ​ទ្រព្យ​សម្បត្តិ​នៅ​តាម​ស្រែ​ចម្ការ តាម​ក្រុង តាម​ភូមិ និង​តាម​ដំណាក់​នានា មាន​លោក​យ៉ូណា‌ថាន កូន​របស់​លោក​អ៊ូស៊ី‌យ៉ា ជា​អ្នក​មើល​ខុស​ត្រូវ។ 26លោក​អែស‌រី ជា​កូន​របស់​លោក​កេ‌លូប មើល​ខុស​ត្រូវ​លើ​ពួក​កសិករ ដែល​ធ្វើ​ស្រែ​ចម្ការ​ថ្វាយ​ស្ដេច។ 27លោក​ស៊ី‌ម៉ាយ ជា​អ្នក​ក្រុង​រ៉ាម៉ា មើល​ខុស​ត្រូវ​លើ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ស្ដេច។ លោក​សាប‌ឌី ជា​អ្នក​ស្រុក​សេផាម មើល​ខុស​ត្រូវ​លើ​កន្លែង​ទុក​ស្រា​ទំពាំង‌បាយជូរ​នៅ​តាម​ចម្ការ។ 28លោក​បាល‌ហាណាន់ ជា​អ្នក​ក្រុង​កេឌើរ មើល​ខុស​ត្រូវ​លើ​ចម្ការ​អូលីវ និង​ចម្ការ​ឧទុម្ពរ​នៅ​តំបន់​វាល​ទំនាប។ លោក​យ៉ូអាស​ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ឃ្លាំង​ដាក់​ប្រេង។ 29លោក​ស៊ីត‌រ៉ាយ ជា​អ្នក​ស្រុក​សារ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ​នៅ​ស្រុក​សារ៉ូន។ លោក​សាផាត ជា​កូន​របស់​លោក​អ័ឌ‌ឡាយ មើល​ខុស​ត្រូវ​លើ​ហ្វូង​គោ នៅ​តាម​ជ្រលង​ភ្នំ។ 30លោក​អូប៊ីល ជា​ជន‌ជាតិ​អ៊ីស្មា‌អែល មើល​ខុស​ត្រូវ​លើ​ហ្វូង​អូដ្ឋ។ លោក​យេដា‌យ៉ា ជា​អ្នក​ស្រុក​មេរ៉ូន មើល​ខុស​ត្រូវ​លើ​ហ្វូង​លា។ 31លោក​យ៉ា‌ស៊ីស ជា​ជន‌ជាតិ​ហាក់‌រេន មើល​ខុស​ត្រូវ​លើ​ហ្វូង​ចៀម និង​ពពែ។ អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​គ្រប់‌គ្រង​លើ​ទ្រព្យ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ។
អ្នក​ជំនិត​របស់​ព្រះ‌បាទ​ដាវីឌ
32លោក​យ៉ូណា‌ថាន ដែល​ត្រូវ​ជា​ឪពុក​មា​របស់​ព្រះ‌បាទ​ដាវីឌ មាន​នាទី​ជា​ទី​ប្រឹក្សា​របស់​ស្ដេច។ លោក​ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​ចេះ​ដឹង​ជ្រៅ​ជ្រះ។ លោក​យេហ៊ី‌អែល ជា​កូន​របស់​លោក​ហាក់‌មូនី ជា​គ្រូ​បាធ្យាយ​បុត្រ​របស់​ស្ដេច។ 33លោក​អហ៊ី‌ថូផែល​ក៏​ជា​ទី​ប្រឹក្សា​របស់​ស្ដេច​ដែរ។ លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើគី ជា​មិត្ត​របស់​ស្ដេច។ 34លោក​យេហូ‌យ៉ាដា​ជា​កូន​របស់​លោក​បេណា‌យ៉ា និង​លោក​អបៀ‌ថើរ បាន​បន្ត​មុខងារ​របស់​លោក​អហ៊ី‌ថូផែល។ លោក​យ៉ូអាប់​ជា​មេ​បញ្ជា‌ការ​កង‌ទ័ព​របស់​ស្ដេច។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in