YouVersion Logo
Search Icon

1 Timothy 4

4
1 ប៉ុន្ដែ​ព្រះវិញ្ញាណ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា​ នៅ​គ្រា​ចុងក្រោយ​នឹង​មាន​អ្នក​ខ្លះ​បោះបង់​ជំនឿ​ ហើយ​ចាប់​អារម្មណ៍​នឹង​វិញ្ញាណ​បោកបញ្ឆោត​ និង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស​
2 ដោយសារ​ពាក្យ​ពុតត្បុត​របស់​ពួក​កុហក​ ដែល​មនសិការ​របស់​ពួកគេ​បាន​ស្ពឹក​អស់​ហើយ​
3 ពួកគេ​ហាមឃាត់​មិន​ឲ្យ​រៀបការ​ ហើយ​ឲ្យ​តម​អាហារ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​សម្រាប់​ពួកអ្នក​ជឿ​ និង​ពួកអ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​បាន​បរិភោគ​ ទាំង​អរព្រះគុណ​
4 ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ ដូច្នេះ​មិន​ត្រូវ​ចោល​អ្វី​ឡើយ​ នៅ​ពេល​ទទួល​ដោយ​អរព្រះគុណ​ហើយ​
5 ព្រោះ​អាហារ​ទាំង​នោះ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​ពាក្យ​ទូល​អង្វរ។​
6 បើ​អ្នក​បង្ហាញ​សេចក្ដី​ទាំង​នេះ​ដល់​ពួក​បងប្អូន​ឲ្យ​ស្គាល់​ នោះ​អ្នក​នឹង​ត្រលប់​ជា​អ្នក​បម្រើ​ដ៏​ល្អ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ ហើយ​ជា​អ្នក​ដែល​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ព្រះបន្ទូល​នៃ​ជំនឿ​ និង​សេចក្ដី​បង្រៀន​ដ៏​ប្រសើរ​ដែល​អ្នក​បាន​កាន់​តាម។​
7 ចូរ​បដិសេធ​រឿង​ព្រេង​ខាង​លោកិយ​របស់​ស្រី​ចាស់ៗ​ ផ្ទុយ​ទៅ​វិញ​ ចូរ​បង្វឹក​ខ្លួន​ខាង​ឯ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ចុះ​
8 ព្រោះ​ការ​បង្វឹក​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្ដិច​បន្ដួច​ទេ​ ប៉ុន្ដែ​ការ​បង្វឹក​ខាង​ឯ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​មាន​ប្រយោជន៍​សព្វ​បែប​យ៉ាង​ ដ្បិត​មាន​ទាំង​សេចក្ដី​សន្យា​សម្រាប់​ជីវិត​បច្ចុប្បន្ន​ និង​ជីវិត​អនាគត​ផង។​
9 ពាក្យ​នេះ​គួរ​ឲ្យ​ជឿ​ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង។​
10 ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ការ​នឿយហត់​ ទាំង​តយុទ្ធ​ ព្រោះ​យើង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​ទាំង​អស់​ ជា​ពិសេស​របស់​ពួកអ្នក​ជឿ។​
11 ចូរ​បង្គាប់​ និង​បង្រៀន​សេចក្ដី​ទាំង​នេះ​ចុះ។​
12 កុំ​ឲ្យ​អ្នកណា​មើល​ងាយ​អ្នក​ ដោយ​ព្រោះ​អ្នក​នៅ​ក្មេង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួកអ្នក​ជឿខាង​ឯ​ពាក្យ​សំដី​ ការ​ប្រព្រឹត្ដិ​ សេចក្ដី​ស្រឡាញ់​ ជំនឿ​ និង​សេចក្ដី​បរិសុទ្ធ។​
13 ចូរ​យក​ចិត្ដ​ទុក​ដាក់​នឹង​ការ​អាន​គម្ពីរ​ ការ​លើក​ទឹកចិត្ដ​ និង​សេចក្ដី​បង្រៀន​ទម្រាំ​ខ្ញុំ​មក​ដល់។​
14 កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ទាន​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ឡើយ​ ជា​អំណោយ​ទាន​ដែល​បាន​ប្រទាន​មក​អ្នក​តាមរយៈ​ការ​ថ្លែង​ព្រះបន្ទូល​ដោយ​មាន​ក្រុម​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ទៀត​ផង​
15 ចូរ​រិះ​គិត​អំពី​សេចក្ដី​ទាំង​នេះ​ ហើយ​ប្រព្រឹត្ដ​ដោយ​ឧស្សាហ៍​ចុះ​ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​ការ​រីក​ចម្រើន​របស់​អ្នក។​
16 ចូរ​ប្រយ័ត្ន​ខ្លួន​អ្នក​ និង​សេចក្ដី​បង្រៀន​របស់​អ្នក​ ចូរ​កាន់​ខ្ជាប់​សេចក្ដី​ទាំង​នេះ​ ដ្បិត​ធ្វើ​ដូច្នេះ​អ្នក​នឹង​សង្គ្រោះ​ខ្លួន​ឯង​ផង​ និង​ពួកអ្នក​ដែល​ស្ដាប់​អ្នក​ផង។​

Currently Selected:

1 Timothy 4: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy