1 John 1
1
1 អ្វីដែលមានតាំងពីដើមដំបូងមក ជាអ្វីដែលយើងបានឮ និងបានឃើញផ្ទាល់ភ្នែក ទាំងបានប៉ះផ្ទាល់ដៃរបស់យើងទៀត គឺអំពីព្រះបន្ទូលនៃជីវិត
2 ដ្បិតជីវិតនោះត្រូវបានបង្ហាញឲ្យឃើញហើយ ដូច្នេះយើងបានឃើញ និងធ្វើបន្ទាល់ ព្រមទាំងប្រកាសប្រាប់អ្នករាល់គ្នាអំពីជីវិតអស់កល្បជានិច្ច ដែលពីដើមស្ថិតនៅជាមួយព្រះវរបិតា ហើយបានបង្ហាញឲ្យយើងឃើញ។
3 ដូច្នេះ អ្វីដែលយើងបានឃើញ និងបានឮនោះ យើងប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ ហើយសេចក្ដីប្រកបរបស់យើងជាសេចក្ដីប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។
4 យើងសរសេរសេចក្ដីទាំងនេះ ដើម្បីឲ្យអំណររបស់យើងបានពេញបរិបូរ។
5 នេះជាសេចក្ដីដែលយើងបានឮពីព្រះអង្គមក ហើយប្រកាសប្រាប់អ្នករាល់គ្នា គឺថា ព្រះជាម្ចាស់ជាពន្លឺ ហើយគ្មានសេចក្ដីងងឹតនៅក្នុងព្រះអង្គឡើយ
6 បើយើងនិយាយថា យើងមានសេចក្ដីប្រកបជាមួយព្រះអង្គ ប៉ុន្ដែដើរក្នុងសេចក្ដីងងឹត នោះយើងកុហក ហើយមិនប្រព្រឹត្ដតាមសេចក្ដីពិតទេ។
7 ប៉ុន្ដែបើយើងដើរក្នុងពន្លឺដូចដែលព្រះអង្គគង់នៅក្នុងពន្លឺដែរ នោះយើងមានសេចក្ដីប្រកបជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់ព្រះយេស៊ូ ជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ក៏សំអាតយើងពីបាបទាំងអស់ផង។
8 បើយើងនិយាយថាយើងគ្មានបាប នោះយើងបញ្ឆោតខ្លួនឯង ហើយសេចក្ដីពិតមិននៅក្នុងយើងទេ
9 ប៉ុន្ដែបើយើងទទួលសារភាពបាបរបស់យើង នោះព្រះអង្គស្មោះត្រង់ និងសុចរិត ព្រះអង្គនឹងលើកលែងទោសបាបរបស់យើង ព្រមទាំងសំអាតយើងពីអំពើទុច្ចរិតទាំងអស់ផង។
10 បើយើងនិយាយថា យើងមិនដែលប្រព្រឹត្ដបាប នោះយើងធ្វើឲ្យព្រះអង្គត្រលប់ជាអ្នកកុហក ហើយព្រះបន្ទូលរបស់ព្រះអង្គមិននៅក្នុងយើងទេ។
Currently Selected:
1 John 1: KCB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.