បទចម្រៀងសាឡូម៉ូន 6
6
1ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ
តើស្ងួនសម្លាញ់របស់នាងបានទៅឯណា
ដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនាងផង
តើស្ងួនសម្លាញ់របស់នាងបានទៅឯណា។
2៙ ស្ងួនសម្លាញ់របស់ខ្ញុំបានចុះទៅ
ឯសួនច្បាររបស់ព្រះអង្គ
គឺទៅឯទីដាំគ្រឿងក្រអូប
ដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ
ហើយនឹងបេះផ្កាកំភ្លឹង
3ខ្ញុំជារបស់ផងស្ងួនសម្លាញ់នៃខ្ញុំ
ហើយទ្រង់ជារបស់ផងខ្ញុំដែរ
ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។
សម្រស់កូនក្រមុំគ្មានអ្នកណាប្រៀបផ្ទឹមបាន
4៙ ឱមាសសម្លាញ់អើយ
ឯងស្រស់បស់ល្អដូចក្រុងធើសា
ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម
ក៏គួរស្ញែងខ្លាចដូចជាពលទ័ព
មានទាំងទង់ជ័យផង។
5ចូរបែរភ្នែកចេញពីយើងទៅ
ដ្បិតភ្នែកឯងឈ្នះយើងហើយ
សក់របស់ឯងប្រៀបដូចជាហ្វូងពពែ
ដែលដេកនៅចង្កេះភ្នំកាឡាត។
6ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម
រួចឡើងមកពីការលាងជម្រះវិញ
ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ
ឥតមានណាមួយដែលបាត់កូនឡើយ។
7តើកឯងដែលបាំងដោយស្បៃ
នោះមើលទៅដូចជាផ្លែទទឹមមួយចំហៀង។
8មានភរិយាចំនួនហុកសិបនាក់
នឹងអ្នកម្នាងប៉ែតសិបនាក់
ក៏មានស្រីក្រមុំៗឥតគណនា។
9ប៉ុន្តែ មានតែមួយទេដែលជាព្រាប
ជាអ្នកបរិសុទ្ធរបស់ខ្ញុំ
នាងជាកូនពន្លករបស់ម្តាយ
ជាកូនសម្លាញ់របស់អ្នកដែលបង្កើតនាងមក
ពួកកូនស្រីទាំងឡាយបានឃើញនាង
ហើយក៏ហៅថាជាអ្នកមានពរ
ព្រមទាំងពួកភរិយា និងអ្នកម្នាង
ក៏សសើរនាងដែរ។
10៙ តើនាងណានុ៎ះ
ដែលលេចចេញមកដូចជាអរុណរះ
ស្រស់ល្អដូចជាព្រះចន្ទ
ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ
ក៏គួរស្ញែងខ្លាចដូចជាពលទ័ព
មានទាំងទង់ជ័យផងដូច្នេះ?
11៙ ខ្ញុំបានចុះទៅឯចម្ការឈើមានផ្លែគ្រាប់
ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ
ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ
ហើយបើទទឹមមានផ្កាផង។
12រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ
ទៅដាក់នៅក្នុងព្រះរាជរថ
នៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។
13 ៙ សូមវិលមក វិលមកវិញ
ឱនាងសាសន៍ស៊ូឡាមអើយ
សូមត្រឡប់មក ត្រឡប់មកចុះ
ដើម្បីឲ្យយើងខ្ញុំបានមើលនាងផង។
៙ ហេតុអ្វីបានជាអ្នករាល់គ្នា
ចង់មើលនាងសាសន៍ស៊ូឡាម
ដូចជាមើលការរាំរបាំនៅមុខទ័ពពីរកងទៅវិញ?
Currently Selected:
បទចម្រៀងសាឡូម៉ូន 6: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies