ទំនុកតម្កើង 93
93
រាជ្យដ៏ថ្កុំថ្កើងរបស់ព្រះ
1ព្រះយេហូវ៉ាសោយរាជ្យ
ព្រះអង្គគ្រងព្រះពស្ដ្រ
ប្រកបដោយភាពថ្កុំថ្កើង
ព្រះយេហូវ៉ាគ្រងព្រះពស្ដ្រ
ព្រះអង្គក្រវាត់អង្គដោយឫទ្ធានុភាព
អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន
ឥតរង្គើសោះឡើយ។
2បល្ល័ង្ករបស់ព្រះអង្គបានតាំងនៅ
តាំងពីបុរាណរៀងមក
ព្រះអង្គគង់នៅតាំងពីអស់កល្ប។
3៙ ឱព្រះយេហូវ៉ាអើយ ជំនន់បានជន់ឡើង
ជំនន់បានបន្លឺសំឡេងឡើង
គឺជំនន់បានបន្លឺសំឡេងឡើង
យ៉ាងគគ្រឹកគគ្រេង។
4ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់
ព្រះអង្គមានមហិទ្ធិឫទ្ធិ
ជាងសូរគ្រាំគ្រេងនៃមហាសាគរ
គឺជាងរលកគំហុកនៃសមុទ្រ!
5៙ ឱព្រះយេហូវ៉ាអើយ
បន្ទាល់របស់ព្រះអង្គសុទ្ធតែពិតប្រាកដ
ភាពបរិសុទ្ធស័ក្ដិសមនឹងដំណាក់ព្រះអង្គ
នៅអស់កល្បតរៀងទៅ។
Currently Selected:
ទំនុកតម្កើង 93: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies