YouVersion Logo
Search Icon

ទំនុកតម្កើង 61

61
ការ​ធានា​អះ​អាង​អំពី​ការ​ការពារ​របស់​ព្រះ
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
1ឱ​ព្រះ​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់
សម្រែក​របស់​ទូល‌បង្គំ
សូម​ស្តាប់​ពាក្យ​ទូល‌បង្គំ​អធិស្ឋាន​ផង
2ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម
ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី
សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា
ដែល​ខ្ពស់​ជាង​ទូល‌បង្គំ
3ដ្បិត​ព្រះ‌អង្គ​ជា​ទី​ជ្រកកោនរបស់​ទូល‌បង្គំ
ជា​ប៉ម​យ៉ាង​មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។
4៙ ទូល‌បង្គំ​នឹង​រស់​នៅ​ក្នុង​ព្រះ​ពន្លា
របស់​ព្រះ‌អង្គ​រហូត​តទៅ
ទូល‌បង្គំ​នឹង​ជ្រក​កោន​ក្រោម​ទី​កំបាំង
នៃ​ស្លាប​របស់​ព្រះ‌អង្គ។ -បង្អង់
5ដ្បិត ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​ឮ​សេចក្ដី
ដែល​ទូល‌បង្គំ​បន់​ហើយ
ព្រះ‌អង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំនូវ​មត៌ក
ដែល​ព្រះ‌អង្គ​បម្រុង​ទុក​សម្រាប់​អស់​អ្នក
ដែល​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។
6៙ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា មាន​ជន្មាយុ​យឺន​យូរ
សូម​ឲ្យ​ឆ្នាំ​របស់​ព្រះ​រាជា
ស្ថិតស្ថេរអស់ទាំង​តំណ​តរៀង​ទៅ!
7សូម​ឲ្យ​ព្រះ​រាជា​គ្រង​រាជ្យ
នៅ​ចំពោះ​ព្រះរហូត​ត​ទៅ
សូមតាំង​សេចក្ដី​សប្បុរស និង​សេចក្ដី​ពិត
ឲ្យ​ថែ‌រក្សា​ព្រះ​រាជា​ផង!
8៙ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ
ព្រះ‌នាម​ព្រះ‌អង្គ​ជា​ដរាប
ទុក​ជា​ការ​លា​បំណន់​របស់​ទូល‌បង្គំ
រៀង​រាល់​ថ្ងៃ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in