YouVersion Logo
Search Icon

ទំនុកតម្កើង 57

57
ការ​សរសើរ​តម្កើង និង​ការ​ធានា​អះ​អាង​ពេលមាន​ការ​បៀត​បៀន
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។ តាម​បទ «សូម​កុំ​បំផ្លាញ» នៅ​គ្រា​ដែល​ព្រះ‌អង្គ​រត់​ពី​ស្តេច​សូល​ទៅ​នៅ​ក្នុង​រូង​ថ្ម។
1សូម​អាណិត​មេត្តា​ទូល‌បង្គំ ឱ​ព្រះ‌អើយ
សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង
ដ្បិត​ព្រលឹង​ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ
ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្រោម​ម្លប់
នៃ​ស្លាប​របស់​ព្រះ‌អង្គ
រហូត​ទាល់​តែ​ព្យុះ​នៃ​សេចក្ដី​អន្តរាយ​ទាំង​នេះ
បាន​ទៅបាត់។
2ទូល‌បង្គំ​នឹង​ស្រែក​រក​ព្រះ​ដ៏​ខ្ពស់​បំផុត
គឺ​រក​ព្រះ​ដែល​សម្រេច​គោល​បំណង
របស់​ព្រះ‌អង្គដល់​ទូល‌បង្គំ។
3ព្រះ‌អង្គ​នឹង​ប្រទាន​ការ​សង្គ្រោះមកខ្ញុំ​ពី​ស្ថាន​សួគ៌
ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យអស់​អ្នក​ដែលជាន់​ឈ្លី​ទូល​ប​ង្គំ
ត្រូវ​អាម៉ាស់។
–បង្អង់
ព្រះ​នឹង​ចាត់​ព្រះ‌ហឫ‌ទ័យ​សប្បុរស
និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​មក!
4៙ ព្រលឹង​ទូល‌បង្គំ​នៅ​កណ្ដាល​ហ្វូង​សិង្ហ
ទូល‌បង្គំ​ដេក​នៅ​កណ្ដាល​អស់​អ្នក
ដែលចង់​លេប​ត្របាក់ទូល‌បង្គំ
ជា​មនុស្ស​ដែល​មាន​ធ្មេញ​ជា​លំពែង និង​ព្រួញ
ជា​អ្នក​ដែល​មាន​អណ្ដាត​ជា​ដាវ​យ៉ាង​មុត។
5ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង
ខ្ពស់​ជាង​ផ្ទៃ​មេឃ
សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គ
គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល។
6៙ គេ​បានដាក់​អន្ទាក់​ដើម្បី​ទាក់​ជើង​ទូល‌បង្គំ
ព្រលឹង​ទូល‌បង្គំ​បាន​ស្រុត​ចុះ។
គេ​បាន​ជីក​រណ្តៅ​នៅ​ពី​មុខ​ទូល‌បង្គំ
តែ​ខ្លួន​គេ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​វិញ។
–បង្អង់
7ទូល‌បង្គំ​បាន​តាំង​ចិត្ត​ជា​ស្រេច ឱ​ព្រះ​អើយ
ចិត្ត​ទូល‌បង្គំ​បាន​តាំង​ជា​ស្រេច​ហើយ
ទូល‌បង្គំ​នឹង​ច្រៀង
ហើយ​ទូល‌បង្គំ​នឹង​ស្មូត្រ​ជា​ទំនុក!
8ឱព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង
ឱ​ពិណ និង​ស៊ុង​របស់​ខ្ញុំ​អើយ
ចូរ​ភ្ញាក់​ឡើង
ខ្ញុំ​នឹង​ដាស់​អរុណឲ្យ​រះ​ឡើង!
9ឱ​ព្រះ‌អម្ចាស់​អើយ
ទូល‌បង្គំ​នឹងអរ​ព្រះ​គុណ​ព្រះ‌អង្គ
ក្នុង​ចំណោម​ប្រជា​ជនទាំង​ឡាយ
ទូល‌បង្គំ​នឹង​ច្រៀង​សរសើរ​ព្រះ‌អង្គ
នៅ​កណ្ដាល​ប្រជាជាតិ​នានា។
10ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ខ្ពស់​ដល់​ស្ថាន‌សួគ៌
ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
ខ្ពស់​ដល់​អាកាស​វេហាស៍។
11ឱ​ព្រះ​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង
ខ្ពស់​ជាង​ផ្ទៃ​មេឃ
សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌អង្គ
គ្រប​ដណ្ដប់​លើ​ផែនដី​ទាំង​មូល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in