ទំនុកតម្កើង 125
125
សុវត្ថិភាពនៃប្រជារាស្ត្ររបស់ព្រះ
ទំនុកច្រៀងតាមថ្នាក់។
1អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា
ប្រៀបដូចជាភ្នំស៊ីយ៉ូន
ដែលមិនអាចរង្គើបានឡើយ
គឺនៅជាប់ជារៀងរហូត។
2មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា
ព្រះយេហូវ៉ាក៏គង់នៅព័ទ្ធជុំវិញ
ប្រជារាស្ត្ររបស់ព្រះអង្គ ចាប់តាំងពីឥឡូវនេះ
រហូតអស់កល្បតទៅ យ៉ាងនោះដែរ។
3ដ្បិតដំបងនៃសេចក្ដីអាក្រក់
នឹងមិនស្ថិតលើស្រុកដែលជាចំណែក
របស់មនុស្សសុចរិតឡើយ
ប្រយោជន៍កុំឲ្យមនុស្សសុចរិត
លូកដៃទៅប្រព្រឹត្តអំពើទុច្ចរិត។
4ឱព្រះយេហូវ៉ាអើយ
សូមសម្ដែងសេចក្ដីល្អ
ដល់អស់អ្នកដែលជាមនុស្សល្អ
និងដល់អស់អ្នកដែលមានចិត្តទៀងត្រង់ផង។
5ប៉ុន្ដែ អស់អ្នកដែលងាកទៅរក
ផ្លូវវៀចវេររបស់ខ្លួនវិញ
ព្រះយេហូវ៉ានឹងនាំគេចេញទៅ
ជាមួយពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។
សូមឲ្យសេចក្ដីសុខគ្របដណ្ដប់លើអ៊ីស្រាអែល!
Currently Selected:
ទំនុកតម្កើង 125: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies