ទំនុកតម្កើង 100
100
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច
ទំនុកសម្រាប់អរព្រះគុណ។
1មនុស្សនៅលើផែនដីទាំងមូលអើយ
ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា!
2ចូរគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា
ដោយអរសប្បាយ
ឲ្យចូលមកក្នុងព្រះវត្តមានព្រះអង្គ
ដោយច្រៀងចម្រៀងចុះ!
3៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ
គឺព្រះអង្គហើយដែលបានបង្កើតយើងមក
ហើយយើងជារបស់ព្រះអង្គ
យើងជាប្រជារាស្ត្ររបស់ព្រះអង្គ
និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
4៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ
ដោយអរព្រះគុណ
ហើយចូលទៅក្នុងទីលានព្រះអង្គ
ដោយសរសើរ!
ចូរអរព្រះគុណព្រះអង្គ
ចូរសរសើរព្រះនាមព្រះអង្គ!
5៙ ដ្បិតព្រះយេហូវ៉ាល្អ
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ច
ហើយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ
ក៏នៅស្ថិតស្ថេរគ្រប់ជំនាន់តរៀងទៅ។
Currently Selected:
ទំនុកតម្កើង 100: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies