YouVersion Logo
Search Icon

ទំនុកតម្កើង 100

100
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​អស់កល្ប​ជា‌និច្ច
ទំនុក​សម្រាប់​អរ​ព្រះ‌គុណ។
1មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ
ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា!
2ចូរ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា
ដោយ​អរ​សប្បាយ
ឲ្យ​ចូល​មក​ក្នុង​ព្រះ​វត្តមាន​ព្រះ‌អង្គ
ដោយ​ច្រៀង​ចម្រៀង​ចុះ!
3៙ ត្រូវ​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ
គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត​យើងមក
ហើយ​យើង​ជា​របស់​ព្រះ‌អង្គ
យើង​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ
និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅ​របស់​ព្រះ‌អង្គ។
4៙ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ
ដោយ​អរ​ព្រះ‌គុណ
ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ
ដោយ​សរសើរ!
ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ
ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ!
5៙ ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ
ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ
ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច
ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​ត​រៀង​ទៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in