ភីលីព ពាក្យលំនាំ
ពាក្យលំនាំ
ក្រុងភីលីព ជាក្រុងមួយមិនសូវធំប៉ុន្មានទេ សព្វថ្ងៃក្រុងនេះស្ថិតនៅក្នុងប្រទេសក្រិក។ សាវកលោកប៉ុលបានទៅផ្សាយដំណឹងល្អនៅគ.ស. ៤៩-៥០ ដោយមានលោកស៊ីឡាស លោកធីម៉ូថេ និងលោកលូកាទៅជាមួយផង (កិច្ចការ ១៦.១០-៤០)។
លោកប៉ុលសរសេរសំបុត្រនេះនៅពេលលោកជាប់ឃុំឃាំង។
កាលគ្រីស្ទបរិស័ទនៅក្រុងភីលីពបានទទួលដំណឹងថាលោកជាប់ឃុំឃាំងដូច្នេះ ពួកគេក៏ប្រមូលជំនួយខ្លះផ្ញើតាមលោកអេប៉ោប្រូឌីតទៅជូនលោក។ លុះធ្វើដំណើរមកដល់ក្រុងអេភេសូរនេះ លោកអេប៉ោប្រូឌីតមានជំងឺ ហើយចង់ត្រឡប់ទៅក្រុងភីលីពវិញ។ លោកប៉ុលក៏សរសេរសំបុត្រផ្ញើតាមគាត់ទៅថ្លែងអំណរគុណគ្រីស្ទបរិស័ទទាំងនោះ។ លោកបានសរសេរសំបុត្រនេះនៅគ.ស. ៥៦-៥៧។
គោលសំខាន់ៗ
លោកប៉ុលបង្ហាញអំណរសប្បាយរបស់លោក ទោះបីលោកជាប់ឃុំឃាំងក៏ដោយ ក៏លោកយល់ថាលោករងទុក្ខលំបាកដូច្នេះ គឺដូចជារួមជាមួយព្រះគ្រីស្ទដែលបានរងទុក្ខលំបាកនោះដែរ។ លោកបានដាស់តឿនគ្រីស្ទបរិស័ទនៅក្រុងភីលីពឲ្យមានជំនឿខ្ជាប់ខ្ជួន និងឲ្យគេរស់នៅជាមួយគ្នា ដោយសុខសាន្ដ ព្រមទាំងសុខចិត្ដដាក់ខ្លួនបម្រើគ្នាទៅវិញទៅមក ដូចព្រះគ្រីស្ទធ្វើជាគំរូទុកមកស្រាប់។ លោកប៉ុលបានលើកយកអំណររបស់គ្រីស្ទបរិស័ទមកនិយាយជាច្រើនលើកច្រើនសា។ លោកក៏បានបញ្ចូលទំនុកបុរាណមួយបទដែលបញ្ជាក់អំពីជំនឿរបស់គ្រីស្ទបរិស័ទនៅជំនាន់ដើម (២.៦-១១)។
គម្រោងគម្ពីរភីលីព៖
• សេចក្ដីផ្ដើម ១.១-១១
• ស្ថានភាពរបស់លោកប៉ុល ១.១២-២៦
• ជីវិតរួមជាមួយព្រះគ្រីស្ទ ១.២៧-២.១៨
• គម្រោងការរបស់ធីម៉ូថេ និងអេប៉ោប្រូឌីត ២.១៩-៣០
• ការទូន្មានឲ្យរស់នៅស្របតាមព្រះហឫទ័យរបស់ព្រះ ៣.១-៤.៩
• លោកប៉ុលអរគុណគ្រីស្ទបរិស័ទនៅក្រុងភីលីព ៤.១០-២០
• អវសានកថា ៤.២១-២៣
Currently Selected:
ភីលីព ពាក្យលំនាំ: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies