YouVersion Logo
Search Icon

នេហេមា 11

11
ចំនួន​ប្រជា‌ជន​នៅ​ទីក្រុង​កើន​ឡើង
1ឯ​ពួក​មេ​ដឹក​នាំ​របស់​ប្រជាជន រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ហើយ​ប្រជា‌ជន​ឯ​ទៀត គេ​ចាប់​ឆ្នោត​យក​ម្នាក់ ក្នុង​ចំ‌ណោម​ដប់​នាក់ ឲ្យ​មក​រស់​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​បរិសុទ្ធ ហើយ​ប្រាំ​បួន​នាក់​ទៀត ឲ្យ​រស់​នៅ​តាម​ទី​ក្រុង​ឯ​ទៀតៗ។ 2ប្រជា‌ជន​បាន​ជូន​ពរ​មនុស្ស​ទាំង​ប៉ុន្មាន ដែល​ស្ម័គ្រ​ចិត្ត​មក​រស់​នៅ​ក្រុង​យេរូ‌សាឡិម។
3នេះ​ជា​ពួក​មេ​នៅ​ក្នុង​ខេត្ត ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិម ប៉ុន្ដែ នៅ​តាម​ក្រុង​នានា​នៃ​ស្រុក​យូដា គ្រប់​គ្នា​រស់​នៅ​លើ​ទឹក​ដី​ជា​កេរ‌អាករ តាម​ក្រុង​របស់​គេ​រៀង​ខ្លួន គឺ​ទាំង​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី ពួក​អ្នក​បម្រើ​ព្រះ​វិហារ និង​កូន​ចៅ​របស់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សា‌ឡូ‌ម៉ូន។ 4ឯ​អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម មាន​កូន​ចៅ​យូដា និង​កូន​ចៅ​បេនយ៉ាមីន​ខ្លះ។ កូន​ចៅ​យូដា មាន​អ័ថា‌យ៉ា ជា​កូន​អ៊ូ‌ស៊ីយ៉ា ដែល​ជា​កូន​សាការី សាការី​ជា​កូន​អ័ម៉ារា អ័ម៉ារា​ជា​កូន​សេផាធា សេផាធា​ជា​កូន​ម៉ាលេ‌លាល ក្នុង​ពូជ​ពង្ស​ពេរេស 5និង​ម្អា‌សេ‌យ៉ា ជា​កូន​បារូក ដែល​ជា​កូន​កុល-ហូសេ កុល-ហូសេ​ជា​កូន​ហា‌សាយ៉ា ហា‌សាយ៉ា​ជា​កូន​អ័‌ដាយ៉ា អ័‌ដាយ៉ា​ជា​កូន​យ៉ូ‌យ៉ារីប យ៉ូ‌យ៉ារីប​ជា​កូន​សាការី សាការី​ជា​កូន​ស៊ី‌ឡូនី។ 6កូន​ចៅ​របស់​ពេរេស​ទាំង​ប៉ុន្មាន ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡិម មាន​មនុស្ស​ក្លាហាន​ចំនួន ៤៦៨ នាក់។
7ឯ​កូន​ចៅ​បេនយ៉ាមីន មាន​សាលូវ ជា​កូន​មស៊ូ‌ឡាម ដែល​ជា​កូន​យ៉ូអេឌ យ៉ូអេឌ​ជា​កូន​ពេ‌ដាយ៉ា ពេ‌ដាយ៉ា​ជា​កូន​កូ‌ឡាយ៉ា កូ‌ឡាយ៉ា​ជា​កូន​ម្អាសេយ៉ា ម្អាសេយ៉ា​ជា​កូន​អ៊ីធាល អ៊ីធាល​ជា​កូន​យេ‌សាយ៉ា 8ហើយ​បង‌ប្អូន​របស់​គាត់ មាន​កាបាយ និង​សាឡាយ ទាំង​អស់​មាន ៩២៨ នាក់។ 9យ៉ូអែល ជា​កូន​ស៊ីកគ្រី ជា​អ្នក​មើល​ខុស​ត្រូវ​លើ​ពួក​គេ ហើយ​យូដា​ជា​កូន​សេនួរ ជា​អ្នក​មើល​ខុស​ត្រូវ​រង​លើ​ទី​ក្រុង។
10ក្នុង​ចំណោម​ពួក​សង្ឃ​មាន យេ‌ដាយ៉ា ជា​កូន​យ៉ូ‌យ៉ារីប និង​យ៉ាគិន 11សេ‌រ៉ាយ៉ា ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​មស៊ូ‌ឡាម មស៊ូ‌ឡាម​ជា​កូន​សាដុក សាដុក​ជា​កូន​មេរ៉ា‌យ៉ូត មេរ៉ា‌យ៉ូត​ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​មេ​គ្រប់​គ្រង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ 12ព្រម​ទាំង​បង‌ប្អូន​របស់​ពួក​គេ ដែល​ធ្វើ​ការ​នៅ​ក្នុង​ព្រះ‌ដំណាក់ ទាំង​អស់​មាន ៨២២ នាក់ ហើយ​មាន​អ័ដាយ៉ា ជា​កូន​យេ‌រ៉ូហាំ ដែល​ជា​កូន​ពេឡា‌លា ពេឡា‌លាជា​កូន​អាំស៊ី អាំស៊ីជា​កូន​សាការី សាការីជា​កូន​ផាស‌ហ៊ើរ ផាស‌ហ៊ើរ​ជា​កូន​ម៉ាលគា 13និង​បង‌ប្អូន​របស់​គាត់ ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ទាំង​អស់​មាន ២៤២ នាក់។ បន្ទាប់​មក មាន​អ័ម៉ា‌សាយ ជា​កូន​អ័សារាល ដែល​ជា​កូន​របស់​អ័ហា‌សាយ អ័ហា‌សាយ​ជា​កូន​មស៊ី‌លេម៉ូត មស៊ី‌លេម៉ូត​ជា​កូន​អ៊ីមមើរ 14ព្រម​ទាំង​បង‌ប្អូន​របស់​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ទាំង​អស់​មាន ១២៨ នាក់ ឯ​អ្នក​ដែល​គ្រប់​គ្រង​លើ​គេ គឺ​សាបឌាល ជា​កូន​កេដូ‌លីម។
15ក្នុង​ចំណោម​ពួក​លេវី​មាន សេម៉ា‌យ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​របស់​អាស‌រីកាម អាស‌រីកាម​ជា​កូន​ហា‌សាប‌យ៉ា ហា‌សាប‌យ៉ាជា​កូន​ប៊ូននី 16ព្រម​ទាំង​សាបថាយ និង​យ៉ូ‌សាបាឌ ជា​មេ​នៃ​ពួក​លេវី ដែល​គ្រប់​គ្រង​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌ដំណាក់​របស់​ព្រះ។ 17ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​សាប់ឌី សាប់ឌី​ជា​កូន​អេសាភ ដែល​ជា​មេដឹក​នាំ​ក្នុង​ការ​អរ​ព្រះ​គុណ និង​ការ​អធិស្ឋាន និង​បាក‌ប៊ូគា ជា​មេ​ដឹក​នាំ​រង​ក្នុង​ចំណោម​បង‌ប្អូន​របស់​គាត់ ហើយ​អាប់ដា ជា​កូន​សាំមួរ ដែល​ជា​កូន​កាឡាល កាឡាល​ជា​កូន​យេឌូ‌ថិន។ 18ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បរិសុទ្ធ​មាន ២៨៤ នាក់។
19ពួក​ឆ្មាំ​ទ្វារ​មាន អ័កគូប ថាលម៉ូន និង​បង‌ប្អូនរបស់​គេ ដែល​ចាំ​យាម​នៅ​មាត់​ទ្វារ​ផ្សេងៗ ទាំង​អស់​មាន ១៧២ នាក់។ 20ឯ​ពួក​អ៊ីស្រា‌អែលឯ​ទៀតៗ ពួក​សង្ឃ និង​ពួក​លេវី រស់​នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា គ្រប់​គ្នា​នៅ​តាម​ទឹក​ដី​ជា​មត៌ក​របស់​គេ​រៀង​ខ្លួន។ 21ប៉ុន្ដែ ពួក​អ្នក​បម្រើ​ព្រះ​វិហារ រស់​នៅ​លើ​ភ្នំ​អូផែល ហើយ​ស៊ីហា និង​គីសប៉ា ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ។
22អ្នក​ដែល​គ្រប់​គ្រង​លើ​ពួក​លេវី នៅ​ក្រុង​យេរូ‌សាឡិម គឺ​អ៊ូស៊ី ជា​កូន​បានី ដែល​ជា​កូន​ហា‌សាប‌យ៉ា ហា‌សាប‌យ៉ា​ជា​កូន​ម៉ាថានា ម៉ាថានា​ជា​កូន​មីកា ជា​ពូជ​ពង្ស​អេសាភ ដែល​ជា​ពួក​ចម្រៀង គេ​គ្រប់​គ្រង​លើ​កិច្ច​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ។ 23ដ្បិត​មាន​រាជ​បញ្ជា​មួយ​ពី​ស្តេច ស្ដី​អំពី​ដំណើរ​ពួក​គេ ឲ្យ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ដល់​ពួក​ចម្រៀង តាម​ដែល​គេ​ត្រូវ​ការ​រាល់​ថ្ងៃ ស្រប​តាម​ច្បាប់​ដែល​បាន​កំណត់​ទុក។ 24ពេថា‌ហ៊ីយ៉ា ជា​កូន​មសេ‌សាបេល ក្នុង​ពូជ​ពង្ស​សេរ៉ាស ជា​កូន​យូដា លោក​ជា​អ្នក​ជំនិត​របស់​ស្តេច ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទាក់​ទង​នឹង​ប្រជា‌ជន។
ភូមិ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម
25រី​ឯ​ភូមិ​ទាំង​ប៉ុន្មាន និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ មាន​ប្រជា‌ជន​យូដា​ខ្លះ រស់​នៅ​ត្រង់​គារយ៉ាត់-អើបា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ ហើយ​នៅ​ឌីបូន និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ នៅ​យេកាប‌សៀល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ 26នៅ​យេសួរ នៅ​ម៉ូឡាដា និង​បេត-ផាលែត 27នៅ​ហាសា-ស៊ូអាល នៅ​បៀរ-សេបា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ 28នៅ​ស៊ីកឡាក់ នៅ​មេកូ‌ណា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ 29នៅ​អេន-រីម៉ូន នៅ​សូរ៉ាស់ នៅ​យ៉ារមុត 30សា‌ណូអា អាឌូឡាម និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ​ក្រុង​ទាំង​នោះ ឡាគីស និង​ស្រែ​ចម្ការ​ដែល​នៅ​ជុំ​វិញ ហើយ​អា‌សេកា និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ ដូច្នេះ គេ​បាន​តាំង​ទី​លំ‌នៅ ចាប់​តាំង​ពី​បៀរ-សេបា រហូត​ដល់​ជ្រលង​ភ្នំ​ហ៊ីនណម។ 31កូន​ចៅ​បេនយ៉ាមីន​ក៏​បាន​រស់​នៅ ចាប់​តាំង​ពី​កេបា​រៀង​ទៅ គឺ​នៅ​មីកម៉ាស អៃយ បេត-អែល និង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ 32នៅ​អាណា‌ថោត ណូប ហា‌ណា‌នា 33ហាសោរ រ៉ាម៉ា គីថែម 34ហាឌីឌ សេបោម នេបា‌ឡាត 35ឡូឌ អូណូរ និង​ជ្រលង​ភ្នំ​របស់​ពួក​ជាង​រចនា។ 36ពួក​លេវី​ខ្លះ​ដែល​រស់​នៅ​ស្រុក​យូដា ត្រូវ​បានតម្រូវ​ឲ្យ​ទៅ​រស់​នៅ​ស្រុក​បេនយ៉ាមីន។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in