នេហេមា 10
10
1 នៅលើឯកសារដែលបានបោះត្រានោះ មានឈ្មោះ នេហេមា ជាទេសាភិបាល និងជាកូនហាកាលា បន្ទាប់មក មានសេដេគា 2សេរ៉ាយ៉ា អ័សារា យេរេមា 3ផាសហ៊ើរ អ័ម៉ារា ម៉ាលគា 4ហាធូស សេបានា ម៉ាលូក 5ហារីម ម្រេម៉ូត អូបាឌា 6ដានីយ៉ែល គីនេថោន បារូក 7មស៊ូឡាម អ័ប៊ីយ៉ា មីយ៉ាមីន 8ម្អាស៊ា ប៊ីលកាយ សេម៉ាយ៉ា អ្នកទាំងនេះសុទ្ធតែជាពួកសង្ឃ។ 9ឯពួកលេវីមាន យេសួរ ជាកូនអ័សានា និងប៊ីនុយ មកពីអំបូរហេណាដាឌ កាឌមាល 10និងពួកបងប្អូនរបស់គេ សេបានា ហូឌា កេលីថា ពេឡាយ៉ា ហាណាន 11មីកា រេហុប ហាសាបយ៉ា 12សាគើរ សេរេប៊ីយ៉ា សេបានា 13ហូឌា បានី និងបេនីនូ។ 14ពួកមេដឹកនាំលើប្រជាជនមាន ប៉ារ៉ូស ផាហាត-ម៉ូអាប់ អេឡាំ សាធូរ បានី 15ប៊ូននី អាសកាឌ បេបាយ 16អ័ដូនីយ៉ា ប៊ីកវ៉ាយ អេឌីន 17អេធើ ហេសេគា អ័ស៊ើរ 18ហូឌា ហាស៊ូម បេសាយ 19ហារីប អ័ណាថូត នេបាយ 20ម៉ាកពីអាស មស៊ូឡាម ហេស៊ារ 21មសេសាបេល សាដុក យ៉ាដួរ 22ពេឡាធា ហាណាន អ័ណាយ៉ា 23ហូសេ ហាណានា ហាស៊ូប 24ហាឡូហេស ពីឡាហា សូបេក 25រេហ៊ូម ហាសាបណា ម្អាសេយ៉ា 26អ័ហ៊ីយ៉ា ហាណាន អ័ណាន 27ម៉ាលូក ហារីម និងប្អាណា។
សង្ខេបសេចក្ដីសញ្ញា
28ឯប្រជាជនឯទៀតៗ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ពួកអ្នកបម្រើព្រះវិហារ និងអស់អ្នកដែលបានញែកខ្លួនចេញពីប្រជាជនដែលរស់នៅស្រុកទាំងនោះ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកគេ គឺអស់អ្នកដែលមានចំណេះ និងការយល់ដឹង 29ចូលរួមជាមួយពួកបងប្អូនរបស់ពួកគេ ពួកអភិជនរបស់ពួកគេ ពួកគេស្បថឲ្យត្រូវបណ្ដាសាដល់ខ្លួន ប្រសិនបើគេមិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះ ដែលបានប្រទានមកដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយរក្សា និងប្រព្រឹត្តតាមគ្រប់ទាំងបទបញ្ជារបស់ព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃយើង ព្រមទាំងច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ។ 30យើងមិនឲ្យកូនស្រីរបស់យើងទៅឲ្យប្រជាជនដែលនៅក្នុងស្រុកនេះ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់យើងឡើយ។ 31ប្រសិនបើសាសន៍ដទៃដែលនៅក្នុងស្រុកនេះ យកទំនិញ ឬស្រូវអង្ករមកលក់នៅថ្ងៃសប្ប័ទ យើងនឹងមិនព្រមទិញពីគេនៅថ្ងៃសប្ប័ទ ឬនៅថ្ងៃបរិសុទ្ធណាឡើយ ហើយយើងនឹងទុកដីឲ្យនៅទំនេរនៅឆ្នាំទីប្រាំពីរ ព្រមទាំងលើកលែងបំណុលគ្រប់ទាំងអស់។
32មួយទៀត យើងក៏តាំងច្បាប់ ឲ្យត្រូវបង់មួយភាគក្នុងបី ក្នុងមួយសេកែលរាល់ឆ្នាំ សម្រាប់ការងារព្រះវិហាររបស់ព្រះនៃយើង 33គឺជាតម្លៃនៃនំបុ័ងតាំងទុក តង្វាយម្សៅដែលថ្វាយជាប្រចាំ និងតង្វាយដុតដែលថ្វាយជាប្រចាំ ហើយនៅថ្ងៃសប្ប័ទ ថ្ងៃចូលខែ និងថ្ងៃបុណ្យដែលបានកំណត់ វត្ថុបរិសុទ្ធ តង្វាយលោះបាប សម្រាប់ធ្វើពិធីរំដោះបាបពួកអ៊ីស្រាអែល និងសម្រាប់អស់ទាំងកិច្ចការក្នុងព្រះដំណាក់របស់ព្រះនៃយើង។ 34យើងជាពួកសង្ឃ ពួកលេវី និងប្រជាជន បានចាប់ឆ្នោតពីដំណើរតង្វាយជាឧស ដើម្បីយកមកក្នុងព្រះដំណាក់របស់ព្រះនៃយើង តាមវង្សរបស់ឪពុកយើង តាមពេលកំណត់ គឺរៀងរាល់ឆ្នាំ សម្រាប់ដុតនៅលើអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើង ដូចមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ។ 35យើងសន្យានឹងយកផលដំបូងពីស្រែចម្ការរបស់យើង និងផលដំបូងពីផ្លែឈើគ្រប់មុខ មកឯព្រះដំណាក់នៃព្រះយេហូវ៉ា ជារៀងរាល់ឆ្នាំ 36ព្រមទាំងនាំកូនច្បងរបស់យើង កូនដំបូងនៃសត្វរបស់យើង ដូចមានសេចក្ដីចែងទុកក្នុងក្រឹត្យវិន័យ និងកូនដំបូងក្នុងហ្វូងគោ ហ្វូងចៀមរបស់យើង មកឯព្រះដំណាក់របស់ព្រះនៃយើង គឺនាំមកជូនពួកសង្ឃដែលធ្វើការងារក្នុងព្រះដំណាក់របស់ព្រះនៃយើង 37ហើយក៏យកផលនៃម្សៅលាយដំបូង តង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ និងប្រេង មកជូនពួកសង្ឃ នៅក្នុងបន្ទប់ព្រះដំណាក់របស់ព្រះនៃយើង ព្រមទាំងយកតង្វាយមួយភាគក្នុងដប់នៃផលពីដីរបស់យើង មកជូនពួកលេវី ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺពួកលេវីហើយដែលប្រមូលតង្វាយមួយភាគក្នុងដប់ ពីផលនៃស្រែចម្ការរបស់យើង។ 38សង្ឃមួយរូប ដែលជាពូជពង្សរបស់លោកអើរ៉ុន នឹងនៅជាមួយពួកលេវី នៅពេលពួកលេវីទទួលយកតង្វាយមួយភាគក្នុងដប់នោះ ហើយពួកលេវីត្រូវយកមួយភាគក្នុងដប់ ពីតង្វាយមួយភាគក្នុងដប់នោះ ទៅឯព្រះដំណាក់របស់ព្រះយេហូវ៉ាជាព្រះនៃយើង ដាក់ក្នុងបន្ទប់ ជាឃ្លាំងនៃព្រះដំណាក់។ 39ដ្បិតប្រជាជនអ៊ីស្រាអែល និងពួកកូនចៅលេវី ត្រូវយកតង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធ ហើយពួកសង្ឃដែលបម្រើការងារ ពួកឆ្មាំទ្វារ និងពួកចម្រៀងក៏ស្ថិតនៅទីនោះដែរ។ យើងនឹងមិនបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។
Currently Selected:
នេហេមា 10: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies