YouVersion Logo
Search Icon

យ៉ូប ពាក្យ​លំនាំ

ពាក្យ​លំនាំ
លោក​យ៉ូប​ជា​មនុស្ស​ម្នាក់​ដែល​គោរព​កោត​ខ្លាច​ព្រះ ហើយ​ក៏​ជា​អ្នក​មាន​ទ្រព្យ‌សម្បត្តិ​ស្តុក‌ស្តម្ភ ពោរ‌ពេញ​ដោយ​សុភមង្គល​ដែរ។ ប៉ុន្តែ មារ​សាតាំង​ចោទ​ប្រកាន់​ថា គាត់​គោរព​កោត​ខ្លាច​ព្រះ​ដូច្នេះ ព្រោះ​តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គាត់។ ក្រោយ​មក គាត់​បាត់​បង់​អ្វីៗ​ទាំង​អស់​ដ៏​ជា​ទី​ស្រឡាញ់ និង​មាន​តម្លៃ​សម្រាប់​គាត់ គឺ​កូនៗ​ស្លាប់​អស់ ទ្រព្យ‌សម្បត្តិ​ក៏​ត្រូវ​វិនាស​ហិន‌ហោច​អស់ ហើយ​ខ្លួន​ក៏​មាន​ជំងឺ​ទៀត។ ក្នុង​ពេល​រង​ទុក្ខ​លំបាក​ដូច្នេះ តើ​គាត់​នៅ​តែ​គោរព​កោត​ខ្លាច​ព្រះ​ត​ទៅ​ទៀត​ឬ?
តើ​ព្រះ​ជា​នរណា? ប្រសិន‌បើ​ព្រះ‌អង្គ​ជា​ព្រះ​ដ៏​សុចរិត​មែន ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បណ្តោយ​ឲ្យ​លោក​យ៉ូប​រង​ទុក្ខ​លំបាក​បែប​នេះ? មិត្ត‌ភក្តិ​បី​រូប​របស់​លោក​យ៉ូប​ចង់​ពន្យល់​ឲ្យ​លោក​យ៉ូប​ទទួល​ស្គាល់​ថា ទុក្ខ​វេទនា​ជា​លទ្ធ‌ផល​នៃ​កំហុស​ដែល​គាត់​បាន​ប្រព្រឹត្ត។ ប៉ុន្តែ លោក​យ៉ូប​ជំទាស់​នឹង​គំនិត​របស់​មិត្ត‌ភក្តិ​ទាំង​បី​នាក់ គាត់​ប្រកាន់​ជំហរ​ថា គាត់​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ឡើយ ហើយ​គាត់​ចោទ​មិត្ត‌ភក្តិ​របស់​គាត់​ថា ពួក​គេ​យល់​ខុស​អំពី​ព្រះ។ ពី​ជំពូក ៣ ដល់ ៣១ ដែល​ចង​ក្រង​ឡើង​ជា​កំណាព្យ លាត​ត្រដាង​នូវ​ការ​ជជែក​វែក​ញែក​របស់​លោក​យ៉ូប និង​មិត្ត‌ភក្តិ​របស់​លោក ម្នាក់ៗ​រក​ហេតុ​ផល​ការពារ​គោល​ជំហរ​របស់​ខ្លួន។
បន្ទាប់​មក មាន​បុរស​ម្នាក់​ទៀត ឈ្មោះ​លោក​អេលី‌ហ៊ូវ (ជំពូក ៣២-៣៧) បាន​ប្រឡូក​ចូល​មក​ក្នុង​ការ​ជជែក​វែក‌ញែក​នេះ​ដែរ។ លោក​អេលី‌ហ៊ូវ​អះ‌អាង​ថា ព្រះ​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា ដើម្បី​ព្រមាន​ពួក​គេ ហើយ​គ្មាន​នរណា​ម្នាក់​អាច​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ធ្វើ​ដូច្នេះ​ឡើយ។
នៅ​ទី​បញ្ចប់ ព្រះ​ផ្ទាល់​បាន​ធ្វើ​អន្តរា‌គមន៍ (៣៨.១-៤២.៦) ក្នុង​ការ​ជជែក​វែក​ញែក​នេះ។ ព្រះ‌អង្គ​មិន​នាំ​ចម្លើយ​មក​ទេ តែ​ព្រះ‌អង្គ​ចោទ​សួរ​ជា​សំណួរ ដើម្បី​ឲ្យ​មាន​ការ​រិះ‌គិត​ទៅ​វិញ។ ពេល​នោះ លោក​យ៉ូប​ទទួល​ស្គាល់​ថា លោក​ភ័ន្ត​ច្រឡំ គឺ​លោក​បាន​និយាយ​ពី​ព្រះ ដោយ​ពុំ​ដឹង​ច្បាស់​ថា​ព្រះ‌អង្គ​មាន​លក្ខណៈ​បែប​ណា។
ចុង​បញ្ចប់​នៃ​គម្ពីរ​នេះ ព្រះ​អះ‌អាង​ថា លោក​យ៉ូប​បាន​និយាយ​អំពី​ព្រះ‌អង្គ​យ៉ាង​ត្រឹម​ត្រូវ។ នៅ​ទី​បំផុត ព្រះ‌អង្គ​ប្រទាន​ឲ្យ​លោក​យ៉ូប​ទទួល​អ្វីៗ​ដែល​បាត់​បង់​មួយ​ទ្វេ​ជា​ពីរ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in