យ៉ូប 5
5
លោកយ៉ូបត្រូវព្រះកែតម្រង់
1ចូរអំពាវនាវឥឡូវចុះ
តើមានអ្នកណានឹងឆ្លើយមកលោក?
តើអ្នកនឹងបែរទៅរកតួបរិសុទ្ធណាទៀត?
2គឺជាសេចក្ដីមួម៉ៅ
ដែលប្រហារមនុស្សឥតបើគិត
ហើយសេចក្ដីច្រណែន
ក៏សម្លាប់មនុស្សឆោតខ្លៅ
3ខ្ញុំបានឃើញមនុស្សឥតបើគិតចាក់ឫសចុះ
តែខ្ញុំបានប្រទេចផ្ដាសាដល់ទីលំនៅគេភ្លាម។
4កូនចៅរបស់គេនៅឆ្ងាយពីសេចក្ដីសង្គ្រោះ
ពួកគេត្រូវជាន់ឈ្លីនៅត្រង់ទ្វារក្រុង
ឥតមានអ្នកណានឹងជួយឡើយ។
5ឯផលចម្រូតរបស់គេ
ពួកអត់ឃ្លានស៊ីអស់រលីងទៅ
ពួកនោះច្រូតយក
ទាល់តែដល់ក្នុងគុម្ពបន្លាផង
ហើយមនុស្សទាល់ក្រលេបទ្រព្យសម្បត្តិគេទៅ។
6ដ្បិតសេចក្ដីទុក្ខលំបាកមិនកើតពីធូលីទេ
ហើយសេចក្ដីវេទនាក៏មិនដុះចេញពីដីដែរ
7មនុស្សកើតមកតែងមានសេចក្ដីវេទនា
ដូចជាផ្កាភ្លើង ដែលហើរទៅលើ។
8ប្រសិនបើខ្ញុំវិញ ខ្ញុំនឹងស្វែងរកព្រះ
ខ្ញុំនឹងស្នើប្រគល់រឿងខ្ញុំដល់ព្រះ។
9ដែលព្រះអង្គធ្វើការយ៉ាងធំ រកគិតមិនយល់
ជាការយ៉ាងអស្ចារ្យឥតគណនា។
10ព្រះអង្គបង្អុរភ្លៀងមកលើផែនដី
ហើយឲ្យទឹកហូរមកក្នុងស្រែ
11ដើម្បីនឹងលើកមនុស្សទាបថោកដាក់នៅទីខ្ពស់វិញ
ហើយតម្កើងមនុស្សដែលក្រំក្នុងចិត្តឲ្យបានសុខ។
12ព្រះអង្គរំលាយផែនការរបស់មនុស្សមានល្បិច
មិនឲ្យសម្រេចការដែលគេផ្តើមធ្វើនោះឡើយ។
13ព្រះអង្គចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ
ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ។
14អ្នកទាំងនោះប្រទះនឹងសេចក្ដីងងឹតនៅវេលាថ្ងៃ
ហើយគេដើរស្ទាបៗនៅពេលថ្ងៃត្រង់
ដូចជានៅពេលយប់។
15ប៉ុន្តែ ព្រះអង្គជួយឲ្យរួចពីដាវនៃមាត់គេ
គឺជាមនុស្សកម្សត់ទុគ៌ត
ឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សខ្លាំងពូកែ។
16យ៉ាងនោះមនុស្សក្រខ្សត់មានទីសង្ឃឹម
ហើយអំពើទុច្ចរិតត្រូវបិទមាត់ទៅ។
17មើល៍! សប្បាយហើយអ្នកណា
ដែលព្រះបានកែឡើង
ដូច្នេះ កុំឲ្យមើលងាយសេចក្ដីផ្ចាញ់ផ្ចាល
របស់ព្រះដ៏មានព្រះចេស្តា ឡើយ។
18ដ្បិតព្រះអង្គធ្វើឲ្យមានរបួស រួចក៏រុំឲ្យ
ព្រះអង្គវាយកម្ទេច ហើយព្រះហស្តរបស់ព្រះអង្គ
ក៏មើលឲ្យជាឡើងវិញ។
19ព្រះអង្គនឹងប្រោសឲ្យអ្នករួច
ពីសេចក្ដីវេទនាប្រាំមួយមុខ
អើ ដល់គម្រប់ប្រាំពីរផង នោះសេចក្ដីអាក្រក់
នឹងមិនមកពាល់ប៉ះអ្នកឡើយ។
20នៅគ្រាគ្រោះអំណត់ ព្រះអង្គនឹងលោះអ្នក
ឲ្យរួចពីសេចក្ដីស្លាប់
ហើយនៅគ្រាសឹកសង្គ្រាម
ឲ្យរួចពីអំណាចដាវផង។
21អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្ដាតគេ
ហើយកាលគ្រោះថ្នាក់មកដល់
នោះអ្នកមិនត្រូវខ្លាចឡើយ។
22អ្នកនឹងសើចឡកដល់គ្រោះថ្នាក់ និងគ្រាអំណត់
ហើយមិនខ្លាចសត្វកំណាចនៅផែនដីផង។
23ដ្បិតអ្នក និងថ្មនៅស្រែ នឹងបានជាមិត្តនឹងគ្នា
ហើយទាំងសត្វព្រៃនឹងនៅជាមេត្រីនឹងអ្នកដែរ។
24អ្នកនឹងបានទុកចិត្តថា
លំនៅរបស់អ្នកនឹងមានសេចក្ដីសុខ
កាលអ្នកចេញទៅមើលក្រោលសត្វរបស់អ្នក
នោះនឹងឃើញថាមិនខ្វះខាតអ្វីឡើយ។
25អ្នកនឹងឃើញពូជពង្សអ្នកចម្រើនជាច្រើនឡើង
ហើយកូនចៅអ្នកបានគ្នាច្រើន
ដូចជាស្មៅនៅផែនដី
26លុះអ្នកមានអាយុគ្រប់គ្រាន់ហើយ
ទើបនឹងមរណភាពទៅ
ឧបមាដូចជាកណ្ដាប់ស្រូវ
ដែលគេយកចូលមកត្រូវរដូវកាល។
27នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់
មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន
ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល
សម្រាប់ជាប្រយោជន៍ដល់ខ្លួនផង»។
Currently Selected:
យ៉ូប 5: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies