យ៉ូប 17
17
លោកយ៉ូបអធិស្ឋានសូមឲ្យបានធូស្បើយ
1វិញ្ញាណខ្ញុំខ្ទេចខ្ទាំអស់ហើយ
អាយុរបស់ខ្ញុំចេះតែកន្លងទៅ ផ្នូរក៏រង់ចាំខ្ញុំ។
2នៅជុំវិញខ្ញុំមានសុទ្ធតែមនុស្សឡកឡឺយ
ហើយភ្នែកខ្ញុំត្រូវមើលសេចក្ដីចាក់រុក
របស់គេជានិច្ច។
3សូមព្រះអង្គប្រោសមេត្តា ធានាឲ្យទូលបង្គំ
ចំពោះព្រះអង្គផង
បើពុំនោះ តើមានអ្នកណានឹងចាប់ដៃ
យល់ព្រមនឹងទូលបង្គំបាន?
4ដ្បិតព្រះអង្គបានបង្ខាំងចិត្តគេចេញពីយោបល់
ហេតុនោះ ព្រះអង្គនឹងមិនតម្កើងគេឡើយ។
5គេលួងលោមមិត្តសម្លាញ់ខ្លួន
ឲ្យតែបានទ្រព្យសម្បត្តិ
ហើយភ្នែករបស់កូនគេកាន់តែងងឹត។
6ប៉ុន្តែ ព្រះអង្គបានធ្វើឲ្យខ្ញុំទៅជាសេចក្ដីប្រៀបធៀប
ដល់មនុស្ស
ហើយគេស្តោះដាក់ចំមុខខ្ញុំ។
7ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្ដីទុក្ខព្រួយ
ហើយអវយវៈរូបកាយខ្ញុំទាំងអស់
ទុកដូចជាស្រមោលទទេ។
8មនុស្សទៀងត្រង់នឹងមានសេចក្ដីអស្ចារ្យ
ពីដំណើរនេះ
ហើយមនុស្សផូរផង់ គេនឹងលើកគ្នា
ទាស់នឹងមនុស្សទមិឡល្មើស។
9ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ
ហើយអ្នកណាដែលមានដៃស្អាត
អ្នកនោះនឹងមានកម្លាំងកាន់តែខ្លាំងឡើង។
10ចំណែកអ្នករាល់គ្នា សូមអញ្ជើញមកវិញ
តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយ
ដែលមានប្រាជ្ញាឡើយ។
11អស់ទាំងថ្ងៃអាយុខ្ញុំបានកន្លងហួសទៅ
គម្រោងការរបស់ខ្ញុំត្រូវរលាយ
គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ។
12គេថា "ធ្វើឲ្យយប់ទៅជាថ្ងៃ
ពន្លឺនៅក្បែរងងឹតដែរ"។
13បើកាលណាខ្ញុំសង្ឃឹមនឹងឲ្យបាន
ស្ថានឃុំព្រលឹងមនុស្សស្លាប់ទុកជាទីលំនៅខ្ញុំ
បើខ្ញុំក្រាលកន្ទេលដេករបស់ខ្ញុំនៅស្ថានងងឹត
14បើខ្ញុំពោលដល់ផ្នូរថា "ឯងជាឪពុកខ្ញុំ"
ហើយពោលទៅដង្កូវថា "ឯងជាម្តាយ
ឬជាបងប្អូនស្រីរបស់ខ្ញុំ"
15តើសេចក្ដីសង្ឃឹមរបស់ខ្ញុំនៅឯណា?
តើមានអ្នកណាឃើញសេចក្ដីសង្ឃឹមរបស់ខ្ញុំទេ?
16តើវានឹងចុះទៅឯទ្វារ
នៃស្ថានឃុំព្រលឹងមនុស្សស្លាប់?
តើយើងនឹងចុះទៅជាមួយគ្នា
ចូលក្នុងធូលីដីឬ?»។
Currently Selected:
យ៉ូប 17: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies