អេម៉ុស 9:13-14
អេម៉ុស 9:13-14 គកស១៦
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ គ្រានោះជិតមកដល់ហើយ ដែលអ្នកភ្ជួររាស់នឹងតាមទាន់អ្នកច្រូតកាត់ ហើយអ្នកជាន់ផ្លែទំពាំងបាយជូរ នឹងតាមទាន់អ្នកដែលសាបព្រោះពូជ ភ្នំធំៗនឹងស្រក់ជាស្រាទំពាំងបាយជូរផ្អែម ហើយអស់ទាំងភ្នំតូចៗក៏នឹងហូរដែរ។ យើងនឹងនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ដែលជាប់ជាឈ្លើយឲ្យមកវិញ គេនឹងសង់ទីក្រុងដែលខូចបង់ទាំងប៉ុន្មានឡើងវិញ ដើម្បីរស់នៅ គេនឹងដាំទំពាំងបាយជូរ ហើយផឹកស្រាពីផលទំពាំងបាយជូរនោះ គេនឹងធ្វើចម្ការ ហើយបរិភោគផលពីចម្ការនោះដែរ។