YouVersion Logo
Search Icon

១ របា‌ក្សត្រ 25

25
ក្រុម​ចម្រៀង
1ព្រះបាទ​ដាវីឌ និង​ពួក​មេទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន និង​យេឌូ‌ថិន​ខ្លះ ចេញ​ទុក​សម្រាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ និង​ឈិង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច​ត​ទៅ៖ 2គឺ​ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាគើរ យ៉ូសែប នេថា‌នា និង​អ័សា‌រេឡា សុទ្ធ​តែ​ជា​កូន​អេសាភ ក៏​នៅ​ក្នុង​បង្គាប់​អេសាភ​ដែរ គឺ​ជា​អ្នក​ដែល​ពោល​តាម​បង្គាប់​ស្តេច។ 3ខាង​ឯ​យេឌូ‌ថិន ពួក​កូន​ចៅ​លោក គឺ​កេដា‌លា សេរី យេសា‌យ៉ា ស៊ីម៉ាយ ហា‌សាប‌យ៉ា និង​ម៉ាធិធា ទាំង​អស់​មាន​ប្រាំមួយ​នាក់ គេ​កាន់​ស៊ុង​នៅ​ក្នុង​បង្គាប់​យេឌូ‌ថិន ជា​ឪពុក​គេ ដែល​ជា​អ្នក​ពោល​ពំនោល ដោយ​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា។ 4ខាង​ឯ​ហេម៉ាន ពួក​កូន​ចៅ​លោក គឺ​ប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរីម៉ូត ហាណា‌នា ហាណា‌នី អេលា‌ថា គីដាល‌ធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូស‌បេកា‌សា ម៉ាឡូ‌ធី ហូធារ និង​ម៉ាហា‌ស៊ីយ៉ូត។ 5អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​របស់​ហេម៉ាន ជា​អ្នក​មើល​ឆុត​របស់​ស្តេច ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ សម្រាប់​លើក​ស្នែង​ឡើង​ផ្លុំ ព្រះ​ប្រោស​ឲ្យ​ហេម៉ាន​បាន​កូន​ប្រុស​ដប់​បួននាក់ និង​កូន​ស្រី​បី​នាក់។ 6អ្នក​ទាំង​នោះ​សុទ្ធ​តែ​នៅ​ក្នុង​បង្គាប់​របស់​ឪពុក សម្រាប់​ការ​ចម្រៀង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ដោយ​លេង​ឈិង ពិណ និង​ស៊ុង ដើម្បី​ធ្វើ​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ ឯ​អេសាភ យេឌូ‌ថិន និង​ហេម៉ាន លោក​នៅ​ក្នុង​បង្គាប់​របស់​ស្តេច 7អ្នក​ទាំង​នោះ និង​បង‌ប្អូន​គេ​ដែល​បាន​ហាត់​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​អស់​អ្នក​ដែល​ប្រសប់ នោះ​មាន​ចំនួន​ពីររយប៉ែត​សិប​ប្រាំបី​នាក់។ 8គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ និង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។
9ឆ្នោត​មុន​ដំបូង ត្រូវ​លើ​ឈ្មោះ​យ៉ូសែប សម្រាប់​ពួក​អេសាភ ទី​ពីរ​ត្រូវ​លើ​កេដា‌លា ដែល​ខ្លួន​គាត់ បង‌ប្អូន និង​កូន​គាត់ ទាំង​អស់​មាន​ដប់ពីរ​នាក់។ 10ទី​បី​ត្រូវ​សាគើរ ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 11ទី​បួន​ត្រូវ​យីស‌រី ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 12ទី​ប្រាំ​ត្រូវ​នេថា‌នា ដែល​កូន​គាត់ និង​បង‌ប្អូន​ទាំង​អស់​មាន​ដប់ពីរ​នាក់។ 13ទី​ប្រាំមួយ​ត្រូវ​ប៊ូកគា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 14ទី​ប្រាំពីរ​ត្រូវ​យេសា‌រេឡា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 15ទី​ប្រាំបី​ត្រូវ​យេសា‌យ៉ា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 16ទី​ប្រាំ​បួន​ត្រូវ​ម៉ាថានា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 17ទី​ដប់​ត្រូវ​ស៊ីម៉ាយ ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 18ទី​ដប់មួយ​ត្រូវ​អ័សារាល ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 19ទី​ដប់ពីរ​ត្រូវ​ហា‌សាប‌យ៉ា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 20ទី​ដប់​បី​ត្រូវ​ស៊ូបា‌អែល ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់ 21ទី​ដប់​បួន​ត្រូវ​ម៉ាធិ‌ធា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 22ទី​ដប់​ប្រាំ​ត្រូវ​យេរេ‌ម៉ូត ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 23ទី​ដប់​ប្រាំ​មួយ​ត្រូវ​ហាណា‌នា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 24ទី​ដប់​ប្រាំ​ពីរ​ត្រូវ​យ៉ូស‌បេកា‌សា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 25ទី​ដប់​ប្រាំបី​ត្រូវ​ហាណា‌នី ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 26ទី​ដប់​ប្រាំ​បួន​ត្រូវ​ម៉ាឡូ‌ធី ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 27ទី​ម្ភៃ​ត្រូវ​អេលា‌ថា ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 28ទី​ម្ភៃមួយ​ត្រូវ​ហូធារ ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 29ទី​ម្ភៃពីរ​ត្រូវ​គីដាល‌ធី ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 30ទី​ម្ភៃបី​ត្រូវ​ម៉ាហា‌ស៊ីយ៉ូត ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។ 31ទី​ម្ភៃ​បួន​ត្រូវ​រ៉ូម៉ាមធី-អេស៊ើរ ដែល​កូន​គាត់ និង​បង‌ប្អូន ទាំង​អស់​មាន​ដប់ពីរ​នាក់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for ១ របា‌ក្សត្រ 25