YouVersion Logo
Search Icon

ណាពី​ហូសេ 7

7
1គឺ​នៅ​ពេល​យើង​ចង់​ប្រោស
អ៊ីស្រ‌អែល​ឲ្យ​បាន​ជា
នោះ​កំហុស​របស់​អេប្រាអ៊ីម និង​អំពើ​ទុច្ចរិត
របស់​សាម៉ារី មុខ​ជា​លេច​ចេញ​មក
ដ្បិត​ពួក​គេ​បោក​ប្រាស់​គ្នា​ទៅ​វិញ​ទៅ​មក
ខាង​ក្នុង​មាន​ចោរ​លួច ខាង​ក្រៅ​មាន​ចោរ​ប្លន់។
2ពួក​គេ​មិន​ចេះ​គិត​ថា យើង​នឹក​ចាំ​ពី
អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ពួក​គេ​ប្រព្រឹត្ត។
ឥឡូវ​នេះ អំពើ​បាប​របស់​ពួក​គេ
ឡោម‌ព័ទ្ធ​ពួក​គេ​ជុំ​ជិត​ហើយ
យើង​មើល​ឃើញ​អំពើ​ទាំង​នោះ​យ៉ាង​ច្បាស់។
3ពួក​គេ​ធ្វើ​ឲ្យ​ស្ដេច​សប្បាយ​ចិត្ត
ដោយ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់
ហើយ​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​សប្បាយ​ចិត្ត
ដោយ​ពួក​គេ​បោក​ប្រាស់។
4ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ផិត​ក្បត់
ពួក​គេ​ប្រៀប​ដូច​ជា​ឡ​នំបុ័ង​ដ៏​ក្ដៅ
ដែល​អ្នក​ដុត​នំបុ័ង​លែង​បន្ថែម​អុស
ចាប់​ពី​ពេល​គាត់​រៀបចំ​ម្សៅ
រហូត​ដល់​ពេល​ដែល​ម្សៅ​ដោរ​ឡើង។
5នៅ​ថ្ងៃ​បុណ្យ​របស់​ស្ដេច
ពួក​មេ​ដឹក​នាំ​គិត​តែ​ពី​ផឹក​ស្រា រហូត​ដល់​ស្រវឹង
ហើយ​ចូល​ដៃ​ជា​មួយ​មនុស្ស​ឡក‌ឡឺយ។
6ពួក​គេ​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង
រៀបចំ​គម្រោង‌ការ​ប្រព្រឹត្ត​អំពើ​អាក្រក់
ចិត្ត​កំរោល​របស់​គេ​សម្ងំ​នៅ​ពេល​យប់
ព្រលឹម​ឡើង ចិត្ត​កំរោល​នោះ​ក៏​ឆាប‌ឆេះ
ដូច​អគ្គី‌ភ័យ។
7ពួក​គេ​ទាំង​អស់​គ្នា​មាន​ចិត្ត​ក្ដៅ​ដូច​ឡ​ភ្លើង
ពួក​គេ​ប្រហារ​អ្នក​ដឹក​នាំ​របស់​ខ្លួន។
ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​បាត់​បង់​ជីវិត
ជា​បន្ត​បន្ទាប់​គ្នា
តែ​គ្មាន​នរណា​ម្នាក់​អង្វរ​រក​យើង​ឡើយ។
8អេប្រាអ៊ីម​ធ្វើ​ដូច​សាសន៍​ដទៃ
អេប្រាអ៊ីម​ប្រៀប​ដូច​ជា​នំ​ដែល​គេ​មិន​បាន​ប្រែ
9ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេ
គេ​នៅ​តែ​មិន​ដឹង​ខ្លួន
គេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយ
នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។
10អំនួត​របស់​អ៊ីស្រ‌អែល​ចោទ​ប្រកាន់​ខ្លួន​ឯង
តែ​ពួក​គេ​ពុំ​បាន​វិល​មក​រកអុលឡោះ‌តាអាឡា
ជា​ម្ចាស់​របស់​ពួក​គេ​វិញ​ទេ
គឺ​ទោះ​បី​មាន​ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង​ក្ដី
ក៏​ពួក​គេ​មិន​ស្វែង​រក​ទ្រង់​ដែរ។
11អេប្រាអ៊ីម​ប្រៀប​បាន​នឹង​សត្វ​ព្រាប​ដ៏​ល្ងី‌ល្ងើ
គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ
ពួក​គេ​ហៅ​ស្រុក​អេស៊ីប​ឲ្យ​មក​ជួយ
ពួក​គេ​រត់​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី។
12ពេល​ដែល​ពួក​គេ​រត់​ចេញ​ទៅ​នោះ
យើង​បោះ​សំណាញ់​របស់​យើង​លើ​ពួក​គេ
យើង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ដូច​សត្វ​ស្លាប
យើង​ចាប់​ពួក​គេ នៅ​ពេល​យើង​ឮ​ថា
ពួក​គេ​ជួប‌ជុំ​គ្នា។
13ពួក​គេ​ពិត​ជា​ត្រូវ​វេទនា​ពុំ‌ខាន
ព្រោះ​ពួក​គេ​បាន​រត់​ចេញ​ឆ្ងាយ​ពី​យើង
ពួក​គេ​ពិត​ជា​ត្រូវ​អន្តរាយ
ដ្បិត​ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​យើង។
តើ​ឲ្យ​យើង​លោះ​ពួក​គេ​ដូច​ម្ដេច​បាន
បើ​ពួក​គេ​ចេះ​តែ​នាំ​គ្នា​និយាយ​កុហក
ដាក់​យើង​ដូច្នេះ?
14ពួក​គេ​ស្រែក​អង្វរ​យើង តែ​ចិត្ត​គេ​មិន​ស្មោះ​ទេ
ពួក​គេ​ចូល​ដំណេក ទាំង​សោក​សង្រេង
ពួក​គេ​ធ្វើ​ពិធី​ឆូត​សាច់​របស់​ខ្លួន
ដើម្បី​ឲ្យ​បាន​ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី
ពួក​គេ​ធ្វើ​ដូច្នេះ ប្រឆាំង​នឹង​យើង។
15យើង​បាន​បណ្ដុះ​បណ្ដាល និង​ចំរើន​កម្លាំង
ឲ្យ​ពួក​គេ
ប៉ុន្តែ ពួក​គេ​នាំ​គ្នា​រិះ‌គិត​គម្រោង​អាក្រក់
ប្រឆាំង​នឹង​យើង។
16ពួក​គេ​វិល​មក​វិញ តែ​មិន​មែន​មក​រក​យើង​ទេ
ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។
មេ​ដឹក​នាំ​របស់​គេ​នឹង​ដួល​ស្លាប់​ដោយ​មុខ​ដាវ
ព្រោះ​ពាក្យ​សំដី​ព្រហើន​កោង​កាច​របស់​ខ្លួន។
ហេតុ‌ការណ៍​នេះ​នឹង​នាំ​ឲ្យ​អ្នក​ស្រុក​អេស៊ីប
សើច​ចំអក​ឡក‌ឡឺយ​ដាក់​ពួក​គេ»។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in