YouVersion Logo
Search Icon

ណាពី​ហូសេ 6

6
ប្រជា‌ជន​ពិត​ជា​វិល​មក​រក​អុលឡោះ​មែន​ឬ?
1អ្នក​រាល់​គ្នា​ពោល​ថា “ចូរ​នាំ​គ្នា​មក!
ពួក​យើង​វិល​ទៅ​រកអុលឡោះ‌តាអាឡា​វិញ។
ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​យើង​របួស
ទ្រង់​ក៏​នឹង​ប្រោស​ពួក​យើង​ឲ្យ​ជា​វិញ
ទ្រង់​បាន​ប្រហារ​ពួក​យើង
ទ្រង់​ក៏​នឹង​រុំ​របួស​ឲ្យ​ពួក​យើង​ដែរ។
2ពីរ​ថ្ងៃ​ទៀត ទ្រង់​នឹង​ប្រទាន​ជីវិត
មក​ពួក​យើង​វិញ។
នៅ​ថ្ងៃ​ទី​បី ទ្រង់​នឹង​លើក​ពួក​យើង​ឡើង​វិញ
ហើយ​ពួក​យើង​នឹង​រស់​នៅ​ជា​មួយ​ទ្រង់។
3យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្គាល់អុលឡោះ‌តាអាឡា
ឲ្យ​បាន​ច្បាស់
ទ្រង់​ប្រាកដ​ជា​មក​ជួយ​ពួក​យើង
គឺ​ពិត​ដូច​ថ្ងៃ​រះ។
ទ្រង់​នឹង​មក​ប្រោស​ពួក​យើង
ដូច​ភ្លៀង​ធ្លាក់​ស្រោច​ស្រព​ផែនដី​តាម​រដូវ​កាល”។
4«អេប្រាអ៊ីម​អើយ!
តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន?
យូដា​អើយ!
តើ​ឲ្យ​យើង​ជួយ​អ្នក​ដូច​ម្ដេច​បាន
បើ​ចិត្ត​ភក្តី​របស់​អ្នក​រាល់​គ្នា​មក​លើ​យើង
ប្រៀប​ដូច​ជា​អ័ព្ទ​នៅ​ពេល​ព្រលឹម
និង​ទឹក​សន្សើម​នៅ​ពេល​ព្រឹក
ដែល​បាត់​ទៅ​វិញ​យ៉ាង​ឆាប់ៗ​ដូច្នេះ!
5ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រើ​ពួក​ណាពី
ឲ្យ​ទៅ​វាយ​អ្នក​រាល់​គ្នា។
យើង​ប្រហារ​អ្នក​រាល់​គ្នា
ដោយ​ពាក្យ​សំដី​ដែល​យើង​ថ្លែង​ប្រាប់។
ការ​វិនិច្ឆ័យ​របស់​យើង​មក​ដល់​ដូច​ផ្លេក​បន្ទោរ
6ដ្បិត​យើង​ចង់​បាន​តែ​ចិត្ត​ភក្ដី​ប៉ុណ្ណោះ
គឺ​មិន​ចង់​បាន​គូរបាន​ទេ
យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​យើង
ជា​ជាង​យក​គូរបាន​មក​ឲ្យ​យើង។
7ផ្ទុយ​ទៅ​វិញ អ្នក​រាល់​គ្នា​រំលោភ​លើ
សម្ពន្ធ‌មេត្រី ដូច​អាដាម
គឺ​អ្នក​រាល់​គ្នា​បាន​ក្បត់​យើង។
8កាឡាដ​ជា​សំបុក​ជន​ឧក្រិដ្ឋ ដែល​បង្ហូរ​ឈាម។
9ក្រុម​អ៊ីមុាំ​ប្រហារ​ជីវិត​មនុស្ស
នៅ​តាម​ផ្លូវ​ទៅ​ស៊ីគែម
ដូច​ពួក​ចោរ​លប​ចាំ​ប្លន់​មនុស្ស​ដែរ
ពួក​គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាស្រូវ​បំផុត!
10ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល
យើង​បាន​ឃើញ​ហេតុ‌ការណ៍​ដ៏​គួរ​ស្អប់​ខ្ពើម
គឺ​អំពើ​ពេស្យា‌ចារ​របស់​អេប្រាអ៊ីម
បាន​ធ្វើ​ឲ្យ​អ៊ីស្រ‌អែល​ទៅ​ជា​សៅហ្មង។
11យូដា​អើយ អ្នក​ក៏​ដូច្នោះ​ដែរ
យើង​ប្រុង​ប្រៀប​វិនិច្ឆ័យ​ទោស​អ្នក​ហើយ។
លុះ​ដល់​ពេល​យើង​ត្រូវ​នាំ​ប្រជា‌រាស្ត្រ
របស់​យើង​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in