ណាពីហូសេ 3
3
ណាពីហូសេជានាជាមួយភរិយាវិញ
1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរទៅរួមរ័កជាមួយស្រីដែលមានគូស្នេហ៍ ជាស្រីផិតក្បត់នេះសាជាថ្មីចុះ ចូរស្រឡាញ់នាង ដូចអុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។
2ខ្ញុំក៏លោះនាងមកវិញ ដោយបង់ប្រាក់បួនតម្លឹងកន្លះ និងស្រូវប្រាំមួយថាំង។ 3ខ្ញុំប្រាប់នាងថា៖ «ចូរនៅជាមួយខ្ញុំឲ្យបានយូរ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។
4ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រអែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានគូរបាន គ្មានស្ដូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ។ 5ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ ព្រមទាំងស្តេចទតជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកអុលឡោះតាអាឡាទាំងញាប់ញ័រ ហើយស្វែងរកពរពីទ្រង់។
Currently Selected:
ណាពីហូសេ 3: អគត
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.