សេរីភាព 7
7
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាម្ចាស់ នៅចំពោះមុខស្តេចហ្វៀរ៉អ៊ូន រីឯហារូន ជាបងរបស់អ្នក នឹងប្រៀបដូចជាណាពីរបស់អ្នក។ 2អ្នកនឹងប្រាប់ហារូននូវសេចក្តីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក ហើយគាត់នាំយកសេចក្តីទាំងនោះទៅជម្រាបស្តេចហ្វៀរ៉អ៊ូន ដើម្បីស្តេចអនុញ្ញាតឲ្យកូនចៅអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។ 3រីឯយើងវិញ យើងនឹងធ្វើឲ្យស្តេចហ្វៀរ៉អ៊ូនមានចិត្តរឹងរូស យើងនឹងបង្ហាញការអស្ចារ្យ និងទីសំគាល់ដ៏អស្ចារ្យជាច្រើននៅស្រុកអេស៊ីប។ 4ស្តេចហ្វៀរ៉អ៊ូននឹងមិនស្តាប់អ្នកទាំងពីរទេ។ យើងនឹងវាយប្រហារស្រុកអេស៊ីប យើងនឹងដាក់ទោសគេយ៉ាងធ្ងន់ៗ ហើយនាំអ៊ីស្រអែលជាប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយ ដូចកងទ័ពមួយ។ 5ពេលណាយើងវាយប្រហារស្រុកអេស៊ីប ហើយនាំកូនចៅអ៊ីស្រអែលចេញពីស្រុកនោះ ជនជាតិអេស៊ីបនឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា»។ 6ម៉ូសា និងហារូនធ្វើតាមបញ្ជារបស់អុលឡោះតាអាឡាសព្វគ្រប់ទាំងអស់។ 7នៅពេលដែលអ្នកទាំងពីរទៅជួបស្តេចហ្វៀរ៉អ៊ូននោះ ម៉ូសាមានអាយុប៉ែតសិបឆ្នាំ ហារូនមានអាយុប៉ែតសិបបីឆ្នាំ។
ស្តេចហ្វៀរ៉អ៊ូនមិនព្រមស្តាប់ណាពីម៉ូសា និងណាពីហារូន
8 អុលឡោះតាអាឡាមានបន្ទូលទៅម៉ូសា និងហារូនថា៖ 9«ប្រសិនបើស្តេចហ្វៀរ៉អ៊ូនទាមទារឲ្យអ្នកសំដែងការអស្ចារ្យ នោះត្រូវប្រាប់ហារូនថា “ចូរយកដំបងរបស់បង បោះទៅខាងមុខស្តេចហ្វៀរ៉អ៊ូន ដំបងនោះនឹងក្លាយទៅជាពស់»។ 10ម៉ូសា និងហារូនក៏ទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយធ្វើតាមសេចក្តីដែល អុលឡោះតាអាឡាបានបង្គាប់មកពួកគាត់។ ហារូនបោះដំបងនៅមុខស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រី ហើយដំបងក៏ក្លាយទៅជាពស់។ 11ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូនហៅពួកអ្នកប្រាជ្ញ និងពួកគ្រូធ្មប់របស់ស្រុកអេស៊ីបមក ហើយពួកគេក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ 12ពួកគេម្នាក់ៗបោះដំបងរបស់ខ្លួន ហើយដំបងទាំងនោះក្លាយទៅជាពស់ ប៉ុន្តែ ដំបងរបស់ហារូន បានលេបដំបងរបស់ពួកគេអស់។ 13ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តរឹងចចេស ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់ គឺស្តេចមិនព្រមស្តាប់ម៉ូសា និងហារូនទេ។
គ្រោះកាចទីមួយ: ទឹកក្លាយជាឈាម
14បន្ទាប់មក អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ស្តេចហ្វៀរ៉អ៊ូនមានះណាស់ ហើយមិនអនុញ្ញាតឲ្យប្រជាជនចេញទៅទេ។ 15ដូច្នេះ ព្រឹកឡើង ចូរអ្នកទៅជួបស្តេចហ្វៀរ៉អ៊ូន នៅពេលដែលគាត់ចុះទៅមាត់ទន្លេនីល។ ចូរកាន់ដំបងដែលបានក្លាយជាពស់នោះទៅជាមួយផង។ 16ចូរជម្រាបស្តេចហ្វៀរ៉អ៊ូនថា: អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិហេប្រឺ ចាត់ខ្ញុំឲ្យមកជម្រាបស្តេចថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង នៅវាលរហោស្ថាន!” ប៉ុន្តែ រហូតមកដល់ពេលនេះ ស្តេចមិនព្រមស្តាប់ទេ។ 17ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលថា “ម្តងនេះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន”។ “ខ្ញុំនឹងយកដំបងដែលខ្ញុំកាន់វាយទឹកទន្លេនីល ហើយទឹកនេះនឹងក្លាយទៅជាឈាម។ 18ត្រីទាំងអស់នៅក្នុងទន្លេនីលនឹងត្រូវវិនាស ទឹកទន្លេនឹងធុំក្លិនស្អុយ ជនជាតិអេស៊ីបមិនអាចផឹកទឹកនេះបានទៀតឡើយ”»។ 19អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាដូចតទៅនេះ៖ «ចូរប្រាប់ហារូនថា: សូមបងយកដំបងរបស់បង ហើយលើកដៃវាយទឹករបស់ស្រុកអេស៊ីប គឺទន្លេ ព្រែក បឹង ត្រពាំង ដើម្បីឲ្យទឹកទាំងនោះក្លាយទៅជាឈាម។ ឈាមនឹងមានពាសពេញក្នុងស្រុកអេស៊ីប សូម្បីតែនៅក្នុងធុង និងក្នុងពាងក៏មានឈាមដែរ»។
20ម៉ូសា និងហារូន ធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គឺហារូនលើកដំបងវាយទឹកទន្លេនីល នៅចំពោះមុខរបស់ស្តេចហ្វៀរ៉អ៊ូន និងនៅចំពោះមុខនាម៉ឺនសព្វមុខមន្ត្រី ហើយទឹកទន្លេនីលទាំងប៉ុន្មានក៏ក្លាយទៅជាឈាម។ 21ត្រីទាំងប៉ុន្មាននៅក្នុងទន្លេនីលត្រូវវិនាសអស់ ទឹកទន្លេធុំក្លិនស្អុយ ហើយជនជាតិអេស៊ីបមិនអាចផឹកទឹកបានឡើយ ក្នុងស្រុកទាំងមូលមានសុទ្ធតែឈាម។ 22ប៉ុន្តែ គ្រូធ្មប់ជាតិអេស៊ីបក៏ប្រើមន្តអាគម ធ្វើបានដូចគ្នា។ ហេតុនេះ ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តរឹងចចេស មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។ 23ស្តេចហ្វៀរ៉អ៊ូនត្រឡប់ចូលទៅក្នុងវាំងវិញ ដោយមិនយកចិត្តទុកដាក់នឹងការទាំងនោះឡើយ។ 24ប្រជាជនអេស៊ីបទាំងអស់នាំគ្នាជីកអណ្តូងនៅតាមមាត់ទន្លេនីល ដើម្បីយកទឹកស្អាត ព្រោះគេមិនអាចផឹកទឹកទន្លេនីលបានទេ។
គ្រោះកាចទីពីរ: កង្កែប
25ក្រោយពីអុលឡោះតាអាឡាវាយទឹកទន្លេនីលបានប្រាំពីរថ្ងៃ
Currently Selected:
សេរីភាព 7: អគត
Highlight
Share
Copy
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fen.png&w=128&q=75)
Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.