ណាពីដានីយ៉ែល 3:16-18
ណាពីដានីយ៉ែល 3:16-18 អគត
លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ជម្រាបស្តេចនេប៊ូក្នេសាវិញថា៖ «យើងខ្ញុំមិនបាច់ឆ្លើយនឹងស្តេចអំពីរឿងនេះទេ។ សូមជម្រាបស្តេចថា អុលឡោះជាម្ចាស់ដែលយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះយើងខ្ញុំ គឺទ្រង់នឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីដៃរបស់ស្តេចជាមិនខាន។ ទោះបីអុលឡោះមិនរំដោះយើងខ្ញុំក្តី សូមស្តេចជ្រាបឲ្យបានច្បាស់ថា យើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ស្តេចឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលស្តេចបានកសាងនេះដែរ»។