YouVersion Logo
Search Icon

ណាពី​ដានី‌យ៉ែល 2:20-22

ណាពី​ដានី‌យ៉ែល 2:20-22 អគត

គាត់​ពោល​ថា៖ «សូម​លើក​តម្កើង​នាម​អុលឡោះ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! ទ្រង់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ និង​អំណាច ទ្រង់​ធ្វើ​ឲ្យ​ពេល​វេលា និង​រដូវ​កាល ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា ទ្រង់​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្ក ទ្រង់​លើក​ស្ដេច​នានា​ឲ្យ​ឡើង​គ្រង​រាជ្យ ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា ទ្រង់​សំដែង​ឲ្យ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង ទ្រង់​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ទ្រង់។