ទំនុកដំកើង 85
85
ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ
ទ្រង់បានមេត្តាប្រោសដល់ស្រុកទ្រង់
ហើយបាននាំពួកយ៉ាកុបដែលជាឈ្លើយមកវិញ
2ទ្រង់បានអត់ទោសចំពោះការទុច្ចរិតរបស់រាស្ត្រទ្រង់
ក៏បានគ្របបាំងអស់ទាំងបាបរបស់គេហើយ។ បង្អង់
3៙ ទ្រង់បានដកសេចក្ដីក្រោធនៃទ្រង់ចេញអស់ហើយ
ទ្រង់បានបែរចេញពីសេចក្ដីខ្ញាល់ដ៏សហ័សរបស់ទ្រង់
4ឱព្រះដ៏ជួយសង្គ្រោះយើងខ្ញុំអើយ
សូមបង្វិលយើងខ្ញុំមកវិញ
សូមទ្រង់លែងមានសេចក្ដីគ្នាន់ក្នាញ់ចំពោះយើងខ្ញុំផង
5តើទ្រង់នឹងខ្ញាល់ចំពោះយើងខ្ញុំជាដរាបឬ
តើនឹងបន្លាយសេចក្ដីខ្ញាល់ទ្រង់
ដរាបដល់គ្រប់ទាំងដំណតទៅឬអី
6តើទ្រង់មិនប្រោសឲ្យយើងខ្ញុំមានជីវិតឡើងវិញ
ដើម្បីឲ្យរាស្ត្ររបស់ទ្រង់បានរីករាយក្នុងទ្រង់ទេឬអី
7ឱព្រះយេហូវ៉ាអើយ សូមសំដែងសេចក្ដីសប្បុរសរបស់
ទ្រង់ឲ្យយើងខ្ញុំឃើញ
ហើយប្រោសសេចក្ដីសង្គ្រោះនៃទ្រង់ដល់យើងខ្ញុំផង។
8៙ ខ្ញុំនឹងស្តាប់សេចក្ដីដែលព្រះយេហូវ៉ាដ៏ជាព្រះ
ទ្រង់នឹងមានបន្ទូលមក
ដ្បិតទ្រង់នឹងមានបន្ទូលពីសេចក្ដីសុខដល់រាស្ត្រទ្រង់
នឹងពួកអ្នកបរិសុទ្ធរបស់ទ្រង់
កុំឲ្យតែគេវិលត្រឡប់ទៅឯសេចក្ដីចំកួតទៀតឡើយ
9ពិតប្រាកដជាសេចក្ដីសង្គ្រោះរបស់ទ្រង់
នៅជិតនឹងអស់អ្នកដែលកោតខ្លាចដល់ទ្រង់
ដើម្បីឲ្យមានសេចក្ដីរុងរឿងនៅក្នុងស្រុករបស់យើង
10សេចក្ដីសប្បុរស នឹងសេចក្ដីពិតត្រង់ បានជួបគ្នា
សេចក្ដីសុចរិត នឹងសេចក្ដីមេត្រី បានថើបគ្នា
11សេចក្ដីពិតត្រង់ពន្លកចេញពីដីមក
ហើយសេចក្ដីសុចរិតក៏មើលពីលើស្ថានសួគ៌ដែរ
12អើ ព្រះយេហូវ៉ាទ្រង់នឹងប្រោសប្រទានសេចក្ដីដ៏ល្អ
ហើយស្រុកយើងនឹងបង្កើតផលចំរើន
13សេចក្ដីសុចរិតនឹងដើរនៅចំពោះទ្រង់
ហើយនឹងដាក់យើងនៅក្នុងផ្លូវ តាមដានព្រះបាទទ្រង់។
Currently Selected:
ទំនុកដំកើង 85: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.