ទំនុកដំកើង 6
6
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង ត្រូវលេងដោយប្រដាប់មានខ្សែ៨។
1ឱព្រះយេហូវ៉ាអើយ
សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់
ហើយកាលណាទ្រង់មានព្រះហឫទ័យឃោរឃៅ
នោះសូមកុំផ្ចាញ់ផ្ចាលទូលបង្គំឡើយ
2ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផង
ដ្បិតទូលបង្គំខ្សោយ
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជា
ដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់
3ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ
ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា
4ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ
ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច
សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់
5ដ្បិតក្នុងមរណភាព គ្មានសេចក្ដីនឹកចាំពីទ្រង់ទៀតឡើយ
នៅស្ថានឃុំព្រលឹងមនុស្សស្លាប់
នោះតើអ្នកណានឹងសរសើរដល់ទ្រង់
6ទូលបង្គំអស់កំឡាំង ដោយថ្ងូរ
ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ
ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ
7ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ
ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ។
8៙ នែ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ
ចូរថយចេញពីអញទៅ
ដ្បិតព្រះយេហូវ៉ាទ្រង់បានស្តាប់សំឡេងអញយំ
9ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលអញទូលអង្វរហើយ
ព្រះយេហូវ៉ាទ្រង់នឹងទទួលពាក្យដែលអញអធិស្ឋានផង
10អស់ពួកខ្មាំងសត្រូវរបស់អញនឹងត្រូវអៀនខ្មាស
ហើយថប់បារម្ភជាខ្លាំង គេនឹងថយចេញ
ព្រមទាំងមានសេចក្ដីខ្មាសភ្លាម១រំពេច។
Currently Selected:
ទំនុកដំកើង 6: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.