YouVersion Logo
Search Icon

ទំនុកដំកើង 52

52
ទំនុក​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង នៅ​វេលា​ដែល​ដូអេក ជា​សាសន៍​អេដំម មក​ទូល​ស្តេច​សូល​ថា ដាវីឌ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​អ័ហ៊ី‌ម៉ា‌លេក ជា​សេចក្ដី​បង្រៀន។
1ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ
ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ
សេចក្ដី​សប្បុរស​នៃ​ព្រះ​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប
2ឯ​អណ្តាត​ឯង នោះ​បង្កើត​សេចក្ដី​អាក្រក់
ទាំង​ប្រព្រឹត្ត​ឧបាយ​ឆ‌បោក ដូច​ជា​កាំបិត​កោរ​យ៉ាង​មុត
3ឯង​ស្រឡាញ់​សេចក្ដី​អាក្រក់​ជា​ជាង​សេចក្ដី​ល្អ
នឹង​ការ​ភូត‌ភរ​ជា​ជាង​ការ​សុចរិត។ –បង្អង់
4៙ ឱ​អណ្តាត​កំភូត​អើយ ឯង​ស្រឡាញ់​គ្រប់​អស់​ទាំង
ពាក្យ​ដែល​នាំ​ឲ្យ​វិនាស​បង់
5ព្រះ‌ទ្រង់​នឹង​បំផ្លាញ​ឯង​អស់‌កល្ប‌ជានិច្ច
គឺ​ទ្រង់​នឹង​ចាប់​យក​ឯង​ទៅ
នឹង​កន្ត្រាក់​ឯង​ចេញ​ពី​ទី​លំនៅ
ហើយ​រំលើង​ឯង​ផុត​ពី​ស្ថាន​របស់​មនុស្ស​រស់​ចេញ។
–បង្អង់
6៙ មនុស្ស​សុចរិត​នឹង​ឃើញ​ដែរ ហើយ​នឹង​កោត‌ខ្លាច
គេ​នឹង​សើច​ឡក​ឲ្យ ដោយ​ពាក្យ​ថា
7មើល នេះ​នែ​បុរស​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង
គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​ខ្លួន​ដ៏​មាន​ជា​បរិបូរ
ហើយ​បាន​ចំរើន​កំឡាំង ដោយ​ការ​អាក្រក់​របស់​ខ្លួន
8ឯ​ខ្ញុំ​វិញ ខ្ញុំ​ដូច​ជា​ដើម​អូលីវ​ខៀវ​ខ្ចី​នៅ​ក្នុង​ដំណាក់​ព្រះ
ខ្ញុំ​ទុក​ចិត្ត​នឹង​សេចក្ដី​សប្បុរស​នៃ​ព្រះ​ជានិច្ច
9ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ជា​ដរាប
ដោយ​ព្រោះ​ទ្រង់​បាន​សំរេច​ការ​នោះ
ហើយ​ទូលបង្គំ​នឹង​សង្ឃឹម​ដល់​ព្រះ‌នាម​ទ្រង់
ដ្បិត​ព្រះ‌នាម​ទ្រង់​ល្អ​វិសេស
នៅ​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in